នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្ទាន់ និងការដឹកនាំលេីកិច្ចការជំនាញ÷ ១-ផ្សព្វផ្សាយផែនការបន្ទាន់ ដែលទទួលបានពីក្នុងកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម អភិបាលខេត្ត ដេីម្បីដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ២-ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការបង្កេីតក្រុមការងារចម្រុះថ្នាក់ខេត្ត ដេីម្បីទទួលបន្ទុកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ៣-ពង្រឹងការរៀបចំផែនការការពារ របស់ស្រុក-ក្រុងដែលពាក់ព័ន្ធ នៅតាមបណ្ដាមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងតំបន់បិទខ្ទប់ជាបណ្ដោះអាសន្ន ។ ៤-ពង្រឹងការគ្រប់គ្រងកម្លាំង ដេីម្បីបែងចែកផ្លាស់ប្ដូរវេនប្រចាំបញ្ជា ប្រចាំការ កម្លាំងអន្តរាគមន៍ និងកម្លាំងដែលត្រូវការពារតាមបណ្ដាគោលដៅមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យ និងតំបន់បិទខ្ទប់ជាបណ្ដោះអាសន្ន ។ ៥-ការពង្រឹងវិធានការសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលមកស្នេីសុំការផ្ដល់ជូនសេវារដ្ឋបាលតាមបណ្ដាអង្គភាពខ្លួន និងពង្រឹងវិធានការសុខាភិបាលដល់កងកម្លាំងក្នុងអង្គភាព ។ ៦-ពង្រឹងការងារដឹកនាំតាមផែនជំនាញ និងការដឹកនាំតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុង ៕
លោកឧត្តមសេនីយ៍ស្នងការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់ និងពង្រឹងការអនុវត្ដកិច្ចការជំនាញខេត្តកំពង់ចាម
Byrmnasia
May 23, 2021By rmnasia
Related Post
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕
Feb 13, 2025
rmnasia