ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានប្រាប់ដល់និស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិនត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗរហូតមកដល់បច្ចុប្បន្ន។

ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិនក្នុងយុគសម័យថ្មីផងដែរ។
សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជានិស្សិតល្អ គោរពច្បាប់ និងវិន័យសាលាចេះសាមគ្គីគ្នា ចេះបង្កើតមិត្តភាពជាមួយនិស្សិតមកពីបណ្តាប្រទេសដទៃ ដើម្បីលើកស្ទួយកិត្តិយសដល់សាលារបស់ខ្លួន នាំមកនូវមោទនភាពជូនគ្រួសារ និងប្រទេសជាតិ ក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិ ជាពិសេសជាសសរទ្រូងដ៏រឹងមាំសម្រាប់ពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនឱ្យគង់វង្សឋិតថេរជាអមតៈ។ »

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសចិន ដើម្បីទទួលបានចំណេះដឹងថ្មីៗបទពិសោធន៍យកមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ។ មិនត្រឹមតែប៉ុណ្ណោះទេ និស្សិតដែលទៅរៀនប្រទេសចិននេះ នឹងក្លាយជាអ្នកបន្តវេនពូនជ្រុំចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងកាន់ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរបានសម្រេចបានជាមិត្តដែកថែបមិនអាចបំបែកបាន។ ទំនាក់ទំនងប្រទេសកម្ពុជា និងចិនបានឈានដល់ដំណាក់កាលថ្មីមួយក្នុងការកសាងសហគមន៍វាសនារួម ដែលមាន គុណភាពខ្ពស់ ស្ដង់ដារខ្ពស់ និងកម្រិតខ្ពស់។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានៅប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។

ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៨និងនិស្សិតកម្ពុជាដែលប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនបានបង្ហាញការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិនទាំងថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាដើម។

ក្រុមនិស្សិតបានប្តេជ្ញាខិតខំរៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីជាកិត្តិយសជាតិ ហើយសន្យាយកចំណេះជំនាញទាំងអស់នោះមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត។

លោក អ៊ុំវុទ្ធទីស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសចិនហៅកាត់ថា ស.ន.ក.ច បានឱ្យដឹងថា មានរយៈពេល១២ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្សចំនួន ១២០០នាក់ ទៅសិក្សានៅប្រទេសចិន រួមមាន២៦ខេត្តនិងក្រុង ។ ចំណោមសិស្ស-និស្សិតចំនួន១៧៤នាក់ នៅក្នុងកម្មវិធីនេះ មានចំនួន ១៤៨នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខ៕ អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕