(ប៉េកាំង)៖ ការរត់ម៉ារ៉ាតុងមួយ នៅភាគពាយព្យខេត្ត Gansu ប្រទេសចិន បានប្រែក្លាយជាការប្រយុទ្ធដើម្បីការរស់រានមានជីវិត បន្ទាប់ពីមានព្រឹលទឹកកកដ៏ត្រជាក់និងមានខ្យល់បក់ខ្លាំង បានបក់បោកនៅទីលានប្រណាំងកម្ពស់ខ្ពស់ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់ស្លាប់។ ការប្រណាំងបានចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍ នៅ Jingtai Yellow River Stone Forest ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរនិងឧទ្យានដែលមានផ្ទៃក្រឡាប្រហែល ៥០ kmក្រឡា ស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ Jingtai ក្នុងខេត្ត Gansu។ នៅម៉ោងប្រហែល ១ រសៀលថ្ងៃសៅរ៍ អ្វីៗបានចាប់ផ្តើមមានភាពស្រឡាំងកាំងនៅក្នុងការរត់ក្នុងរយះចម្ងាយជាង ១០០ km (៦២ ម៉ាយ) ។ អ្នកចូលរួមដែលដែលជាកីឡាករ បានឈានដល់ដំណាក់កាល ២០ ទៅ ៣១ គីឡូម៉ែត្ រត្រូវបានទទួលរងនូវទឹកភ្លៀងដ៏ត្រជាក់រួមជាមួយព្រឹលនិងខ្យល់បក់យ៉ាងខ្លាំង។ ការផ្លាស់ប្តូរអាកាសធាតុភ្លាមៗត្រូវបានគេរាយការណ៍ថា បណ្តាលឱ្យមានការថយចុះកម្តៅចំពោះអ្នកចូលរួមជាច្រើននៃម៉ារ៉ាតុង ដែលមានមនុស្សសរុប ១៧២ នាក់។ ត្រូវបានផ្អាកជា បន្ទាប់ពីអ្នករៀបចំបានបាត់បង់ទំនាក់ទំនងជាមួយសមាជិកជាច្រើន។ យ៉ាងហោចណាស់អ្នករត់ម៉ារ៉ាតុង ២១នាក់បានស្លាប់ក្នុងអាកាសធាតុដ៏អាក្រក់នៅចិន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕