មីយ៉ាន់ម៉ា៖ គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវយោធាឲ្យផ្អាកការងារ គ្រូបង្រៀនរហូតដល់ទៅជាង១២៥ពាន់នាក់ត្រូវកម្លាំងទាហានបញ្ឈរជើងពីការងារ ដោយសារតែចូលរួមក្នុងសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីសមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៣ខែឧសភាដែលបានឱ្យដឹងថា មានគ្រូបង្រៀនដល់ទៅជាង១២៥ពាន់នាក់ត្រូវយោធាបញ្ឈរជើងពីការងារដោយសារចូលរួមធ្វើកូដកម្មប្រឆាំងរបបដឹកនាំដោយយោធា ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ការសម្រេចខាងលើកើតឡើង ក្នុងពេលដែលសាលារៀននៅមីយ៉ាន់ម៉ាជិតចាប់ផ្តើមឆ្នាំសិក្សាថ្មី។ សកម្មភាពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រូបង្រៀន និងអាណាព្យាបាលសិស្ស ។ សកម្មភាពរបស់យោធាគឺធ្វើឲ្យវិស័យអបរំនៅក្នុងប្រទេសនេះត្រូវជាប់គាំង និងចុះខ្យោយក្រោយរដ្ឋប្រហារ។ កម្លាំងយោធាបានចោទប្រកាន់ គ្រូបង្រៀនថាបានញុះញង់ជំរុញឱ្យមានកូដកម្មកើតឡើងប្រឆាំងរដ្ឋាភិបាលយោធា។ សរុបមានគ្រូបង្រៀន រហូតដល់ទៅ ១២៥.៩០០នាក់ត្រូវផ្អាកពីការងារគិតត្រឹមថ្ងៃទី២២ខែឧសភា ។ តាមតួលេខថ្មីបំផុត មីយ៉ាន់ម៉ា មានគ្រូបង្រៀនប្រមាណ៤៣០ពាន់នាក់ ។ សមាគមគ្រូបង្រៀនមីយ៉ាន់ម៉ា បានឱ្យដឹងថាក្នុងចំណោមគ្រូបង្រៀនដែលយោធា បញ្ឈប់ពីការងារមានសាស្ត្រាចារ្យ ជាង១៩៥០០នាក់ផងដែរ៕ មីយ៉ាន់ម៉ា: គ្រូបង្រៀនជាង១២៥ពាន់នាក់ត្រូវកម្លាំងយោធាឱ្យផ្អាកការងារ

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕