ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន បានរៀបចំពិធីសម្ពោធ «សៀវភៅ ស» នារសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ នៅអគារសេរីភាព ដោយមានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០នាក់ មកពីតំណាងក្រសួង ស្ថាប័ន អង្គការ វិស័យឯកជន សមាគមសារព័ត៌មាន អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានអនឡាញ អ្នកប្រើប្រាស់បណ្តាញសង្គម និស្សិត និងមហាជនទូទៅ។

«សៀវភៅ ស» ស្តីពីមូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិត មានកម្រាស់១៥២ទំព័រ ត្រូវបានរៀបចំដោយ ស.ស.ស.ក ដោយប្រើប្រាស់ពេលវេលា១ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការគិតគូរនិងការយកចិត្តទុកដាក់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គមក្នុងបរិបទព័ត៌មានឌីជីថល។ ខ្លឹមសារសៀវភៅ ស មានលក្ខណៈទូលំទូលាយនិងគ្រប់ដណ្តប់លើទិដ្ឋភាពវិជ្ជាជីវៈ ក្រមសីលធម៌ ច្បាប់ និងសុជីវធម៌ ហើយក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់លើគុណភាពខ្លឹមសារផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់មូលវិចារចំពោះ សៀវភៅ ស ថា «ពិតជាឯកសារមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង ច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមនានានៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការអនុវត្តប្រកបដោយភាពច្បាស់លាស់ និងការទទួលខុសត្រូវ»។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធ សៀវភៅ ស មានប្រសាសន៍ ដោយការកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយអត្ថន័យថា ខ្លឹមសារនៃសៀវភៅ«ស» បានបង្ហាញឱ្យឃើញនូវទិដ្ឋភាព ៣៖ ទី១. នយោបាយ ទី២.បច្ចេកទេស និងវិជ្ជាជីវៈ និងទី៣. ច្បាប់ស្តីពីសិទ្ធិមនុស្ស ហើយអ្វីដែលឯកឧត្តមចាប់រម្មណ៍ខ្លាំងគឺជំពូកទី១៥ ដែលរៀបរាប់អំពីអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ដែលសៀវភៅលើកបញ្ជាក់ពីលក្ខណៈរបស់អ្នកនាំពាក្យ ខណៈដែលឯកឧត្តម ក៏កំពុងបំពេញការងារជាអ្នកនាំពាក្យនេះផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ការចងក្រងសៀវភៅនេះ មានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដែលផ្តល់ប្រយោជន៍ជាចំណេះដឹងមិនត្រឹមតែដល់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់តួអង្គទាំងអស់ក្នុងសង្គម និងសាធារណជនទូទៅផងដែរ។
ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំផ្ទាល់ក្នុងការរៀបចំឯកសារដ៏កម្រនេះបានថ្លែងថា សៀវភៅ ស កើតឡើងបាន មិនមែនដោយការស្រមើស្រមៃ និងធ្វើឱ្យតែបាននោះទេ ប៉ុន្តែ សៀវភៅ នេះកើតឡើងពីការចូលរួម និងប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយលើសពីនេះ គឺដើម្បីឆ្លើយតបសេចក្តីត្រូវការពិតរបស់សង្គម លើកិច្ចការព័ត៌មានក្នុងបរិបទឌីជីថល។ បច្ចុប្បន្ន បច្ចេកវិទ្យាព័ត៌មាន បន្តរីកចម្រើនឥតឈប់ឈរ ដោយបានផ្តល់ឱកាស និងផ្តល់មធ្យោបាយឱ្យប្រជាពលរដ្ឋគ្រប់រូប ក្លាយជាតួអង្គដ៏សកម្មក្នុងកិច្ចការព័ត៌មាន និងសាធារណមតិ។ ពលរដ្ឋគ្រប់រូប ក្លាយជាអ្នកផ្តល់ព័ត៌មាន អ្នកទទួលព័ត៌មាន អ្នកចែករំលែកព័ត៌មាន ទស្សនៈ មតិ យោបល់ ដ៏សកម្មនិងចម្រុះ។ សារព័ត៌មានឌីជីថល, អ្នកផលិតមាតិកា, MMO, និងបញ្ញាសិប្បនិម្មិត AI ក្លាយជាតួអង្គថ្មីនិងសកម្ម ហើយមានមុខពីរជាប្រចាំ។ ដូច្នេះ គេត្រូវមើលកិច្ចការព័ត៌មាន ឱ្យលើសពីត្រឹមជាការងាររបស់អ្នកកាសែត។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បន្តថា កម្ពុជា មានភាពចាំបាច់ណាស់ក្នុងការគិតគូរដោយយកចិត្តទុកដាក់បំផុតអំពីស្ថានភាពសីលធម៌សង្គម សុជីវធម៌ សិទ្ធិមនុស្ស ដែលត្រូវមានភាពផ្សារភ្ជាប់ជាមួយស្មារតីទទួលខុសត្រូវ ដើម្បីធានាថា សង្គមកម្ពុជា បន្តរីកចម្រើនទៅមុខ លើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ចសង្គម ហើយធានាបាននូវលំហសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិ និងពង្រឹងបានបាននូវការឯកភាពខ្ពស់ខាងទស្សនៈ មានភាពសុខដុមរមនា និងវិបុលភាពសង្គម ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំនិងយូរអង្វែង។

ឯកឧត្តម ហ៊ុយ វណ្ណៈ សង្កត់បញ្ជាក់ថា ដើម្បីពង្រឹងសីលធម៌សង្គម សន្តិសុខព័ត៌មាន និងតម្លៃជាតិលើការងារព័ត៌មាននិងសាធារណមតិ កម្ពុជា ត្រូវធ្វើកិច្ចការ៣ជាប្រចាំ៖ ទី១. ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២. ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ, និងទី៣. ត្រូវរៀបចំច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យមានខ្លឹមសារឆ្លើយតបបច្ចុប្បន្នភាពរបស់សង្គមនិងសកល។ ក្នុងន័យនេះហើយ ការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ នៅតែមានភាពចាំបាច់៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕