ខេត្តស្ទឹងត្រែង : ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ធ្វើផ្លូវ ចាក់បេតុង១ខ្សែនៅក្នុងស្រុកថាឡាបរិវ៉ាត់ ថាខ្លះការសិក្សាត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសជាមុន ត្រូវរៀបចំដោះដូរប្រព័ន្ធលូចាស់ ដាក់ប្រព័ន្ធលូថ្មីចូល ដើម្បីឲ្យមានការធានានូវគុណភាព ក៏ប៉ុន្ដែបែរជាអ្នកម៉ៅការសាងសង់ធ្វើផ្លូវបេតុងនេះ មកធ្វើនៅលើប្រព័ន្ធលូចាស់មានអាយុកាលប្រមាណ២០ឆ្នាំ។ ត្រូវបានទឹកភ្លៀងហូរបុកច្រោះដីបាក់លូបណ្ដាលឱ្យធ្លាក់បាក់ផ្លូវបេតុងដែលទើបនឹងសាងសង់ថ្មី មានកម្រាស់ ១៥សង់ទីម៉ែត្រ និងមានទទឹងផ្លូវ៦ម៉ែត្រ សាងសង់ទើបបានរយៈពេលបួនឆ្នាំសោះ ធ្វើឲ្យរងការខូចខាតមានប្រវែង ៦ ម៉ែត្រ។

តែបើសិនអ្នកម៉ៅការសាងសងផ្លូវ១ខ្សែខាងលើនេះមានការពិនិត្យ និងបានសិក្សាត្រឹមត្រូវដោយរៀបចំដាក់ប្រព័ន្ធលូជាថ្មី ឬបានរៀបចំរាបឥដ្ឋបូកស៊ីម៉ង់បន្ថែមនៅសងខាងមុខលូ ឲ្យបានត្រឹមត្រូវល្អ ដើម្បីឲ្យងាយស្រួលនៅពេលមានទឹកមកហូរចូលលូបានលឿនគ្មានការកកស្ទះវាមិនធ្វើឲ្យងាយនិងមានការបាក់ស្រុតដីដូច្នេះ។

ក្នុងនាមជាម្ចាស់ក្រុមហ៊ុនម៉ៅការ ដេញថ្លៃធ្វើផ្លូវ១ខ្សែនេះ ធ្វើឲ្យតែបានរួចលឿន ដោយគេសំអាងមានប្រព័ន្ធលូចាស់គេមានស្រាប់ហើយធ្វើឲ្យតែបាន ធ្វើពីលើលូចាស់តែម្តង ដោយមិនបានដឹងថា: លូចាស់នោះ នៅមានគុណភាពឬមានការពុកផុយឬមានការប្រះស្រាំឡើយ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យទឹកហូរជ្រោះបន្តិចម្តងៗ រួមនិងទ្រទម្ងន់ផ្លូវបេតុងផង និងទម្ងន់ការធ្វើចរារណ៍ ដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅមករាល់ថ្ងៃទើបធ្វើឲ្យលូនៅខាងក្រោមប្រេះបែកហូរច្រោះគ្មានដីសម្រាប់ទ្របេតុង បានបណ្តាលឲ្យបាក់លូស្រុតធ្លាក់ចុះខូចផ្លូវដូច្នេះ ធ្វើឲ្យបង្ករមានការលំបាកដល់ប្រជាពលរដ្ឋ និងមានការភ័យខ្លាចពេលធ្វើដំណើរម្តងៗ ជាពិសេសហានិភ័យកើតមានគ្រោះថ្នាក់ជាយថាហេតុ។

ដោយបណ្ដាលមកពីក្រុមហ៊ុនម៉ៅការសង់សង់ធ្វើផ្លូវនេះមានការទ្វេប្រហែស ខ្វះស្តង់ដារ និងមានការសិក្សាឲ្យបានច្បាស់លាស់ ជាមុនសិន ធ្វើឲ្យតែបាន ដើម្បីចំណេញលុយចូលហោប៉ៅច្រើន ទើបហ៊ានធ្វើបែបនេះម៉ែនទេ តើនេះជាកំហុសរបស់អ្នកម៉ៅការធ្វើផ្លូវឬក៏កំហុសរបស់អាជ្ញាធរនៅក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រោយពីភ្លៀងចុងខែអស្សុជ មួយមេ មួយយប់ទល់ភ្លឺ ធ្វើឲ្យផ្លូវមួយខ្សែរចាក់បេតុង ខាងលើបាក់ធ្លាក់ចុះមួយចំហៀង លាយឡំនិងលូចាស់បាក់ខ្ទិចខ្ទីអស់ ស្ថិតនៅក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជុំវិញពាក់ព័ន្ធក្នុងរឿងលូបាក់ស្រុតផ្លូវធ្លាក់ផ្លូវបេតុងខាងលើនោះ លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានបញ្ជាក់តាមតេឡេក្រាមដឹងថា: ផ្លូវនេះធ្វើនៅលើលូចាស់អាយុកាល២០ឆ្នាំហើយ ចំណែកផ្លូវធ្វើក្រោយបានប្រមាណបួនឆ្នាំនេះមិនមែនកំហុសអ្នកសាងសង់ធ្វើផ្លូវទេ ជាគ្រោះធម្មជាតិនោះទេ សូមសាធារណៈជនកុំយល់ច្រលំ។

ដោយឡែកលោកចាន់ ដាំ មេឃុំថាឡាបរិវ៉ាត់បានបញ្ជាក់ឲ្យដឹងថា លូដែលនៅខាងក្រោមផ្លូវបេតុងនេះគេធ្វើមកយូហើយក្រោយពេលរុះរើស្ពានឈើចេញ ប្រហែលជាជាង១០ហើយ ចំណែកផ្លូវវិញទើបតែធ្វើក្រោយទើបបាន៣ឆ្នាំឬ៤ឆ្នាំប៉ុណ្ណោះ ឥឡូវនេះកំពុងបានឲ្យគេជួយសម្រួលធ្វើផ្លូវនេះឲ្យពលរដ្ឋធ្វើដំណើរបណ្តោះអាសន្នហើយ។

តាមប្រភពពីក្រុមហ៊ុនអ្នកម៉ៅការម្នាក់បានលួចបង្ហើបប្រាប់ថា នេះមិនមែនជាកំហុសក្រុមហ៊ុនមៅកាធ្វើផ្លូវថ្មីនោះទេ វាជាបន្ទុករបស់ម្ចាស់គម្រោង ជាអ្នកទទួលខុសត្រូវបន្ត។ ប្រភពបានបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការធ្វើផ្លូវចាក់បេតុងថ្មីនោះមានឈ្មោះ ម៉ប់ សុធា គេមានសិទ្ធិទទួលខុសត្រូវ មើលថែទាំផ្លូវ ត្រឹមរយ:ពេល៦ខែ ក្រោយពេលបានសាងសង់រួចរាល់ប៉ុណ្ណោះ។

រីឯប្រជាពលរដ្ឋរស់នៅចំណុចទីតាំងខាងលើនេះ ពួកគាត់បានលើកឡើងថា: លូនេះធ្វើប្រហែលជាង១០ឆ្នាំហើយ កាលពីរមុនផ្លូវ១ខ្សែនេះលំបាកខ្លាំងក្នុងការធ្វើដំណើរមានសុទ្ធតែព្រៃ ហើយមានស្ពានឈើសម្រាប់ឆ្លងកាត់ លុះក្រោយមកទើបខាងអាជ្ញាធរបានប្តូរមកដាក់លូវិញនិងធ្វើផ្លូវក្រាលគ្រោះក្រហម បានប្រើប្រាស់ផ្លូវ១ខ្សែនេះ មានរយៈពេលជាង១០ឆ្នាំមកហើយ។ ប្រភពប្រជាពលរដ្ឋបានលើកឡើងបន្តថា: ពេលដែលមានក្រុមហ៊ុនគេមកធ្វើផ្លូវ គេធ្វើបន្ថែមពីលើលូចាស់នេះតែម្តង។ មិនបានពិនិត្យមើលលូចាស់នៅល្អឬយ៉ាងណានោះទេ ដោយមិនបានធ្វើរបាំងរៀបឥដ្ឋដើម្បីការពារមុខលូឲ្យរឹងមាំជាមុនសិនទេ ហើយចាំចាក់ដីបំពេញត្រាស់សេធ្វើផ្លូវ ធ្វើនេះទើបមានការធានាគុណភាពផ្លូវ បានរឹងមាំនិងយូរអង្វែង៕
(ដោយសហការី RMN)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed