ពេលថ្មីៗចុងក្រោយនេះ នាវាដឹកជញ្ជូនរថយន្តថាមពលថ្មីរបស់ចិនមួយគ្រឿងបានបើកវិលត្រឡប់មកវិញពីប្រទេសអាល្លឺម៉ង់ ។ នៅពេលមុននេះ នាវានេះបានដឹកជញ្ជូនរថយន្តថាមពលថ្មីចំនួនរាប់ពាន់គ្រឿងទៅកាន់អេស្ប៉ាញ អង់គ្លេស ហូឡង់និងអាល្លឺម៉ង់ជាដើម ដើម្បីបំពេញតម្រូវការកាន់តែធំនៃទីផ្សារក្នុងតំបន់ ។ សហគ្រាសផលិតរថយន្តពាក់ព័ន្ធរបស់ចិនបានថ្លែងថា នៅរយៈពេលបីឆ្នាំខាងមុខនេះ ពួកគេនឹងរៀបចំចាត់ចែងនាវាដូចនេះប្រហែល៦ឬ៧គ្រឿង ដើម្បីជួយប្រទេសចិននាំចេញផលិតផលបៃតងកាន់តែច្រើនឡើងៗទៅកាន់បរទេស ក្នុងន័យជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីក្នុងតំបន់ ។

នេះជាការឆ្លុះបញ្ចាំងមួយនៃការដែលផលិតភាពប្រកបដោយគុណភាពល្អរបស់ចិនមានអំណោយផលដល់ពិភពលោក ។ កាលពីថ្ងៃទី២៩ខែសីហា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី«ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដែលបង្ហាញពីសមិទ្ធផលនៃការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ ព្រមទាំងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការអភិវឌ្ឍបៃតងសកលនិងការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរ ។

ក្នុងនាមជាប្រទេសផលិតនិងប្រើប្រាស់ថាមពលដ៏ធំបំផុតលើពិភពលោក ចិនបានអនុវត្តតាមទស្សនៈស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍថាមពលស្អាតឱ្យចូលក្នុងគន្លងល្បឿនលឿន ។

ឧទាហរណ៍ដូចជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្នុងចំណោមបរិមាណកំណើននៃការប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូលរបស់ចិន មានចំនួនលើសពីពាក់កណ្តាលគឺដំណើរការដោយកម្លាំងអគ្គិសនីដោយថាមពលស្អាតថ្មី ហើយសមត្ថភាពផ្ទុកថាមពលដែលអាចកើតឡើងវិញប្រចាំឆ្នាំមានសមាមាត្រលើសពី៤០ភាគរយលើទូទាំងពិភពលោក ។ល។ការិយាល័យថាមពលអន្តរជាតិបានលើកឡើងក្នុងរបាយការណ៍《ថាមពលដែលអាចកើតឡើងវិញឆ្នាំ២០២៣》ថា ចិនជាអ្នកឈានមុខគេក្នុងវិស័យថាមពលដែលអាចកើតឡើងវិញលើទូទាំងពិភពលោក ហើយក៏ជាកម្លាំងចលករដ៏សំខាន់នៃកំណើនយ៉ាងឆាប់រហ័សនិងទ្រង់ទ្រាយធំនៃថាមពលដែលអាចកើតឡើងវិញលើទូទាំងពិភពលោកផងដែរ ។

បច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលដែលអាចកើតឡើងវិញនិងប្រទេសផលិតគ្រឿងបរិក្ខារដ៏ធំបំផុតលើទូទាំងពិភពលោក ដោយបានផលិតផលិតផលថាមពលថ្មីប្រកបដោយគុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យដែលបានផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់សកល ក៏ដូចជាបន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកលផងដែរ ។ តាមស្ថិតិបង្ហាញឱ្យដឹងថា ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣ សមាមាត្រនៃការប្រើប្រាស់ថាមពលមិនមែនហ្វូស៊ីសសកលបានលើកកម្ពស់ពី១៣,៦ភាគរយដល់១៨,៥ភាគរយ ក្នុងនោះ អត្រារួមចំណែករបស់ចិនគឺ៤៥,២ភាគរយ ។

ថ្លៃដើមនៃការប្រើប្រាស់អគ្គិសនីជាមធ្យមនៃគម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់និងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV សកលបានធ្លាក់ចុះលើសពី៦០ភាគរយនិង៨០ភាគរយដោយឡែកពីគ្នា ក្នុងនោះ ភាគច្រើនគឺជាការរួមចំណែករបស់ចិន ។

អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ចិនមិនត្រឹមតែបានសន្យាថា នឹងចំណាយរយៈពេលដ៏ខ្លីបំផុតលើទូទាំងពិភពលោកដើម្បីសម្រេចបានពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលដល់ការសម្រេចអព្យាក្រឹតភាពកាបូនប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់ជំនួយដល់ការកាត់បន្ថយការបញ្ចេញកាបូននៃពិភពលោក និងជំរុញការអភិវឌ្ឍជានិរន្តរភាពនៃថាមពលសកលជាបន្តបន្ទាប់ផងដែរ ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតផលថាមពលប្រព័ន្ធ PV ដែលផ្សាយអគ្គិសនីដោយកម្លាំងខ្យល់ដែលនាំចេញដោយចិនបានជួយប្រទេសផ្សេងទៀតកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រហែល៨១០លានតោន ។

មានការវិភាគលើកឡើងថាចិនបានក្លាយជា “យុថ្កាសម្រាប់លំនឹងនាវាក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកល ។
ហេតុអ្វីបានជាចិន “អាចធ្វើបាន”? នេះគឺមិនអាចឃ្លាតពីការជំរុញនៃកត្តាជាច្រើន ។ ដោយសារទទួលផលប្រយោជន៍ពីការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាជាបន្តបន្ទាប់ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ការប្រកួតប្រជែងទីផ្សារដ៏ល្អប្រសើរ និងទីផ្សារទ្រង់ទ្រាយធំធេង ស្របពេលដែលពន្លឿនការអភិវឌ្ឍថាមពលថ្មីរបស់ខ្លួន ចិនបានជំរុញយ៉ាងប្រាកដប្រជានូវការធ្វើបរិវត្តកម្មថាមពលពិភពលោក ។

ចិនបានបញ្ជាក់តាមរយៈការពិតនៃការអភិវឌ្ឍរបស់ខ្លួនថា ពិភពលោកគឺត្រូវការពួតដៃគ្នាជំរុញការធ្វើបរិវត្តកម្មបៃតង តែមិនមែនរបាំងបៃតងនោះទេ ។ អាចប៉ាន់ប្រមាណថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ភាពបៃតងនៃថាមពលនឹងកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែមកម្លាំងចលករចិនកាន់តែច្រើនក្នុងការអភិវឌ្ឍបៃតងសកលនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕