ខេត្តបន្ទាយមានជ័យ : ក្រុមប្រជាពលរដ្ឋខ្មែរ ជាអ្នកញៀនល្បែងស៊ីសង ទាំងអ្នកមានធនធានច្រើន និងអ្នកមានធនធានតិចតួចមកពីគ្រប់ទិសទី បាននាំគ្នាសម្រុក ចូលទៅលេងល្បែងអាប៉ោង យ៉ាងគគ្រឹកក៏គេង កន្លែងបនល្បែងអាប៉ោងនេះ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទំនងនាំគ្នារក្សាភាពស្ងៀមស្ងាត់ ក្នុងការចាត់វិធានការផ្លូវច្បាប់ ទៅលើម្ចាស់ទីតាំង និងអ្នកញៀនល្បែងសោះឡើយ។
បើតាមសេចក្តីរាយការណ៍មកថា ម្ចាស់ទីតាំង វង់ល្បែងអាប៉ោងដ៏ធំ កំពុងបើកលែងយ៉ាងគគ្រឹកគគ្រែង ដោយអត់ខ្លាច អត់ខ្វល់សត្ថកិច្ចខាងណាមកចាប់ឡើយ ព្រោះអ្ន្កកបើកបានប្រាប់ថា គាត់បានរត់ការ សែនព្រេនជូនអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ។
ទីតាំងខាងលើនេះមានមេបនល្បែងឈ្មោះគុចជាង(តាស្វិត)។នេះបើយោងតាមការអះអាងពីប្រជាពលរដ្ឋបានបញ្ជាក់ថា ល្បែងអាប៉ោងនេះ លេងចាញ់ឈ្នះក្នុងមួយថ្ងៃរាប់មុឺនសែនបាត រាប់ពាន់ មុឺនដុល្លារ អ្នកខ្លះចាញ់ដាក់បញ្ចាំ ឡាន ម៉ូតូ ខ្សែក ទូរស័ព្ទ ប្លង់ដី ប្លង់ផ្ទះ ទាស់ទេងឈ្លោះប្រកែកបែកបាក់
ប្រពន្ធកូនក៍មាន។
មេបនល្បែងឈ្មោះគុចជាង(តាស្វិត)នេះជំនាញខាងគៀងគរពលរដ្ឋ មកពីគ្រប់ទិសទីឲ្យចូលទៅលេងល្បែងអាប៉ោងល្បែងស៊ីសង នៅក្នុង ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតមួយនេះ ដោយធានានូវសុខសុវត្ថិភាពថា គ្មានសមត្ថកិច្ចណាហ៊ានទៅរំខានឬបង្ក្រាបឡើយ ព្រោះគេមានការអនុញ្ញាតត្រឹមត្រូវ អស់ហើយ។
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិសុខសាន្ត សង្កាត់និមិត្ត រិះគន់ថា មិនគួរណាអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តបន្ទាយមានជ័យ បណ្តែតបណ្តាយឲ្យពលរដ្ឋ ចូលទៅលេងភ្នាល់ល្បែងអាប៉ោងសុីសង យ៉ាងគគ្រឹកគគ្រេង បែបអនាធិបតេយ្យ យ៉ាងនេះទេ ព្រោះវាផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងករណីទីតាំងល្បែងស៊ីសងអាប៉ោងដ៍ធំខាងលើ លោកភ័ក្រ មេប៉ុស្តិ៍និមិត្តបានប្រាប់បណ្ដាញសារព័ត៌មាន បានបញ្ជាក់តាមទូរស័ព្ទថា តេីឃេីញកំពុងលេងទេ សូមផ្ញេីរូបភាពមេីលផង។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងអាប៉ោងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។ហើយប្រជាពលរដ្ឋក៏បានស្នើសុំដល់លោក លោក គាត់ ហ៊ុលអភិបាលក្រុងប៉ោយប៉ែតនិង លោក សៅសារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតបានសូមនូមពរទៅដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាព ជាពិសេសភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពខ្ពស់ផង៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។