(ភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្ង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែល ក្រុមទី១ រហ័សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងទី២ ក្រុមរហ័សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​ ដោយប្រើ (ដំបង កាំបិតផ្គាក់ ដុំថ្ម )នៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៤ វេលាម៉ោង ០៣​:៣០នាទីទៀបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល ២៥នាក់ ធ្លាប់ធ្វើសកម្មភាពកាប់គ្នា០១លើក នៅក្រោយសណ្ឋាគារ យូអេង ផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង (ខែកញ្ញា) ឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។

ដោយឡែកក្រុមទី២ មានឈ្មោះ (ផ្ទះឡ) មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ ឃាត់ខ្លួនបានចំនួន០៤នាក់។នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។

មូលហេតុក្រុមទាំង០២មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុមៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ខឹងក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕