ក្នុង​ប្រ​តិ​ប​តិ្ត​ការ​ JUMITA​ នគរបាល​បាន​រឹបអូស​ថ្នាំ​ញៀន​កូកាអ៊ីន​ចំនួន​ ១,៦​តោន​ និង​ទឹកប្រាក់​ចំនួន​ ១៦,៥​ លាន​ផោន​ ដែល​ជា​ការ​រឹបអូស​ធំ​បំផុត​ពី​ក្រុម​ឧក្រិដ្ឋជន​ក្នុង​ប្រទេស​អេ​ស្បា​ញ​

(Eruopol)​ ៖​ ដោយ​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​សម្រាប់​អនុវត្ត​ច្បាប់​ (Europol)​ និង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អឺរ៉ុប​ (EFECC)​ សមត្ថកិច្ច​អេ​ស្បា​ញ​ បាន​បង្ក្រាប​បណ្តាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ជួញដូរ​ថ្នាំ​ញៀន​កូកាអ៊ីន​ពី​អា​មេ​រិ​ក​ខាងត្បូង​ទៅ​កាន់​កំពង់​ផែ​ Algeciras​ ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ ។​ បណ្តាញ​ក្រុម​ឧក្រិដ្ឋជន​នេះ​មាន​សមត្ថភាព​គ្រប់គ្រង​ទូ​កុងតឺន័រ​ដែល​ចរាចរណ៍​តាម​សមុទ្រ​មក​ពី​អា​មេ​រិ​ក​ខាងត្បូង​ ។​

​បណ្តាញ​ឧក្រិដ្ឋកម្ម​នេះ​មាន​បុគ្គលិក​ដែល​ធ្វើការ​តាម​ផ្នែក​ផ្សេងៗ​គ្នា​ នៅ​ឯកំ​ពង់​ផែ​ Algeciras​។​ បុគ្គលិក​ទាំងនោះ​ រួម​មាន​កម្មករ​មក​ពី​ស្ថានីយ​កុងតឺន័រ​កំពង់​ផែ​ចំនួន​ ០១​ នាក់​ និង​កម្មករ​មក​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ចំនួន​ ០២​នាក់​ និង​មក​ពី​សេវាកម្ម​ ជំនួយ​តាម​សមុទ្រ​ (SAM)​ ចំនួន​ ០៤​នាក់​ និង​កម្មករ​កំពង់​ផែ​ អ្នក​ទទួល​ និង​ដឹក​ជញ្ជូន​ទំនិញ​ រួម​ទាំង​អ្នក​រត់​សំបុត្រ​មួយ​ចំនួន​ទៀត​។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​នេះ​ ៖

•​ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ ២៩​ នាក់​

•​ បាន​រឹបអូស​ ថ្នាំ​ញៀន​កូកាអ៊ីន​ចំនួន​ប្រហែល​ ១៦០០​គីឡូក្រាម​ និង​

•​ ទឹកប្រាក់​ប្រមាណ​ ១៦.៥​លាន​ផោន​។​

​សមត្ថកិច្ច​អេ​ស្ប៉ា​ញ​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​កាលពី​ខែសីហា​ឆ្នាំ​២០២០​។​ កាល​ថ្ងៃ​ទី​២៩​ ខែមេសា​ ក្នុងឆ្នាំនេះ​ បណ្តាញ​ស៊ើបការណ៍​សម្ងាត់​ត្រូវ​បាន​ទទួល​ដំណឹង​ថា​ បណ្តាញ​ឧក្រិដ្ឋកម្ម​មាន​បំណង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​កូកាអ៊ីន​ដ៏​ធំ​មួយ​លាក់​នៅ​ក្នុង​ចំណោម​សាច់​ត្រី​បង្កក​ ហើយ​បាន​ឆ្ពោះ​ដោយ​ផ្ទាល់​ទៅ​កាន់​កំពង់​ផែ​ Algeciras​ ។​

​មាន​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ដែល​កំពុង​រត់គេច​ពី​ការ​អនុវត្ត​ច្បាប់​អេ​ស្ប៉ា​ញ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ Amsterdam​ ប្រទេស​ហូ​ឡង់​។​ ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ដីការ​ចាប់ខ្លួន​របស់​អឺរ៉ុប​ ដែល​ចេញ​ដោយ​អាជ្ញាធរ​យុត្តិធម៌​ និង​ត្រូវ​បាន​អនុវត្ត​ដោយ​មានការ​គាំទ្រ​ពី​សំណាក់​នគរបាល​ហូ​ឡង់​។​ បុគ្គល​នេះ​បាន​រត់គេច​ខ្លួន​ចាប់តាំងពី​ឆ្នាំ​ ២០១៧​ ដោយសារ​តែ​គាត់​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួញដូរ​គ្រឿងញៀន​មួយ​ផ្សេង​ទៀត​។​

​ដោយសារ​តែ​ទំនាក់​ទំនងជា​អន្តរជាតិ​របស់​បណ្តាញ​ឧក្រិដ្ឋកម្ម​ ការ​បង្ក្រាប​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ EFECC​ នៅ​ Europol​ ដែល​គាំទ្រ​ការ​ស៊ើបអង្កេត​សេដ្ឋកិច្ច​ប្រឆាំង​នឹង​បណ្តាញ​ឧក្រិដ្ឋកម្ម​ និង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​ត្រូវ​ចោទប្រកាន់​ជាមួយនឹង​ការ​គាំទ្រ​ការ​វិភាគ​ និង​ប្រតិបត្តិការ​។​ ក្រុម​អ្នកវិភាគ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​អនុវត្ត​ការ​ត្រួតពិនិត្យ​ទិន្នន័យ​ជាក់ស្តែង​អំឡុង​ថ្ងៃ​ធ្វើ​ប្រតិបត្តិការ​ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed