ចេញផ្សាយ ថ្ងៃទី 13 ខែ មីនា ឆ្នាំ 2024

ភ្នំពេញ : ថ្លែងក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគ្រប់រូប រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និងធនធានផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្រឡាញ់ ជាតិមាតុភូមិ ព្រមទាំងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ។

ឯកឧត្តមបានលើកឡើងថា ស.ស.យ.ក. បាននិងកំពុង ពង្រឹងនូវតួនាទីរបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តមបានបន្តថា ស.ស.យ.ក. បានបន្តបោះជំហានទៅមុខ យ៉ាងមោះមុតស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតី ទទួលខុសត្រូវ ដោយបានផ្តួចផ្តើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំដល់យុវជនឱ្យមានលក្ខណៈសម្បត្តិជាវិជ្ជមានដល់សង្គម ដោយបន្តប្តេជ្ញាជំរុញការអនុវត្តការងារ និងសកម្មភាពនានាក្នុង «ផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ២០២៣-២០២៨» ឱ្យសម្រេចបានលទ្ធផលជាក់ស្តែងកាន់តែច្រើនថែមទៀតសម្រាប់យុវជន និងជាតិមាតុភូមិកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំរយៈពេល១ថ្ងៃកន្លះនេះ គឺជាការជួបជុំគ្នាដើម្បីបូកសរុប ពិនិត្យវាយតម្លៃ និង អបអរសាទរចំពោះលទ្ធផលការងារដែលយើងរួមគ្នាសម្រេចបាន គិតចាប់ពីមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត នាពេលខាងមុខ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានបន្ថែមថា «ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃយ៉ាងទៀងទាត់ គោលការណ៍ដឹកនាំ យន្តការ និងរបៀបរបបការងារច្បាស់លាស់ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវ វិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងភាពរឹងមាំរបស់ ស.ស.យ.ក. » ៕

https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។

📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕