ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវេលាម៉ោង១៤នឹង៣០នាទី បានចុះធ្វើការល្បាតនៅក្នុងភូមិសាស្រ្ត ដល់ចំណុចម្តុំ កាសុីណូ (ទីហាវ) ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ភ្លាមៗនោះកម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន បានជួបមុខសញ្ញាជនសង្ស័យម្នាក់
១.ឈ្មោះណូត បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ រួចក៍បានសុំធ្វើការត្រួតពិនិត្យរកឃើញ
-សម្ភារះនិងវត្ថុតាង រួមមាន ដូចខាងក្រោម
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៣កូនថង់។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)សង្ស័យជាសារធាតុញៀនចំនួន២៣៥គ្រាប់។
៣.ទូរស័ព្ទដៃ ចុចពិល ០១គ្រឿង។
៤.កាបូបដៃខ្មៅមួយ។
៥.បំពង់សំរាប់ចូកគ្រឿងញៀនមួយ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា បន្ទាប់មកកម្លាំងជំនាញក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន
កម្លាំងនគរបាលជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវីធីច្បាប់៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed