ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារក្រីក្រមេម៉ាយ

ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជេីញចូលរួមក្នុងពិធីប្រគល់មនុស្សធម៌ ចំនួនផ្ទះ០១ខ្នង​​ ជូនដល់លោកអ្នកស្រី​ សន​ វី​ ជាគ្រួសារក្រីក្រមេម៉ាយ ហើយកំពុងជួបការលំបាក ស្ថិតនៅភូមិដីលេី​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ (ដែលត្រូវបានអគ្គីភ័យឆាបឆេះនាពេលកន្លងទៅ)​ ។ 

កម្មវិធីនេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​  ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ។ 

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ តំណាងរាស្រ្តក៍បាន​ជួបសំណេះសំណាល​ និងសួរសុខទុក្ខ​ជាមួយប្រជាពលរដ្ឋចំនួន២០គ្រួសារ​ និងបាននាំយកអំណោយ​ដ៍ថ្លៃថ្លារបស់​ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនក្នុងមួយគ្រួសាររួមមាន ឃីត​០១កញ្ជប់​ អង្ករ២៥​គីឡូ​ ទឹកស៉ីអ៉ីវ​០១យួរ​ ត្រីខ០១យួរ​ មី០១កេស​ និងថវិកា​ចំនួន២០,០០០​ ផងដែរ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed