ក្តៅៗមានការ ផ្ទុះរឿងដែលមិនគួរឲ្យជឿថា មានការបង្ខំ និង បង្ឃាំង មនុស្សឲ្យធ្វើការ ក្នុងសម័យកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ 

ថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វិច្ឆិកា 17, 21

ខេត្តបន្ទាយមានជ័យ : រឿងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងក្រុងប៉ោយប៉ែត ខាងសារព័ត៌មានRaksmey News /RMN យើងខ្ញុំបានផ្សាយ ជារឿយៗពាក់ព័ន្ធបទល្មើសល្បែងស៊ីសងនៅក្នុងក្រុងប៉ោយប៉ែតរីកដូចផ្សិតក្នុងសម័យ covid 19 ដេីម្បីជម្រាបជូន ក្រសួងមហាផ្ទៃ ដេីម្បីមានវិធានការទប់ស្កាត់ ខ្លាចរាលដាលជំងឺ និង បង្ការរឿងបទល្មើសផ្សេងៗ តែមន្រ្តីក្នុង មូលដ្ឋានបានធ្វើរបាយការណ៍កុហក ក្រសួងមហាផ្ទៃ ថា ពុំមានល្បែងស៊ីសងដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ តាំងតែពីមានបំរាម របស់រាជរដ្ឋាភិបាល។

នៅពេលបែករឿងទេីបដឹងថា មានបទល្មើសពិតមែន ហេីយកុំធ្វើរបាយការណ៍ កុហកថ្នាក់ដឹកនាំ រួចចោទប្រកាន់ថា សាព័ត៌មានផ្សាយគ្មានការពិត សូមអោយមន្ត្រីក្នុងមូលដ្ឋាន ប្រកាន់ភ្ជាប់នូវ មុខងាររបស់ខ្លួន គោរពគោលការណ៍របស់ថ្នាក់ដឹកនាំ ដេីម្បីបំរើសេវាជូនប្រជាពលរដ្ឋខ្មែរ និង ប្រជាជននៃ ប្រទេសជិតខាង កុំឲ្យប្រទេសជិតខាងថា រឿងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយូរហេីយ បែរជាមិនដឹង។

សូម ក្រសួងដែលពាក់ព័ន្ធជាពិសេស ក្រសួងមហាផ្ទៃ មេត្តាពិនិត្យឡើងវិញ នូវរាល់បញ្ហាទាំងអស់ដែលនៅក្នុងក្រុងប៉ោយប៉ែត ដោយដាក់មន្ត្រីមកស៊ើបជាសម្ងាត់ បេី មកសើបអង្កេតដោយបេីកជំហរនោះច្បាស់ជាមិនបានផលនោះទេ ដេីម្បីលុបបំបាត់ចោលនូវអំពើពុករលួយ និងការឃុបឃិតជាប្រព័ន្ធ របស់មន្ត្រីមួយចំនួន កុំឲ្យខូចឈ្មោះដល់ ស្ថាប័នក្រសួងដែលពាក់ព័ន្ធ និងមន្ត្រីល្អៗ ដែលលោកពុំបានដឹងរឿងអ្វីនោះ ។

សារព័ត៌មាន Raksmey News / RMN (  រិះគន់ក្នុងន័យស្ថាបនា )មិនមានចេតនាអ្វីឡើយ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជាបានរំដោះជនជាតិថៃទាំងអស់៦៦នាក់មកពីថៅកែបើកអនឡាញជនជាតិចិនដោយខុសច្បាប់បានដោយសុវត្ថិភាព!

ខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែត៖ជនជាតិថៃចំនួន៦៦នាក់ ដែលត្រូវថៅកែល្បែងតាមអនឡាញជនជាតិ ចិន បង្ឃាំងទុក ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាបានចូលរួមរំដោះបុគ្គលឹកជនជាតិថៃចំនួន៦៧នាក់បានហើយ បើតាមប្រភពដែលត្រូវថៅកែល្បែងអនឡាញជនជាតិចិនបើកដោយខុសច្បាប់នៅក្នុងក្រុងប៉ោយប៉ែត។ ដោយក្រុមជួញដូរមនុស្សបង្ខំឲ្យធ្វើការខុសច្បាប់ រួមទាំងធ្វើទុក្ខបុកម្នេញ និងលក់បន្តពីថៅកែមួយទៅឲ្យថៅកែអនឡាញជនជាតិចិន មួយទៀតបើមិនអាចធ្វើការបាន ហើយបើចង់ត្រឡប់ទៅប្រទេសថៃវិញគឺតម្រូវអោយលុយមកលោះខ្លួនក្នុងម្នាក់ចាប់ពី៣០,០០០-ទៅ៥០,០០០បាតទើបអោយត្រឡប់ទៅវិញ។

សូមជំរាបដែថា ក្រោយពីកម្លាំងសមត្ថកិច្ចកម្ពុជាជួយរំដោះជនជាតិថៃទាំង៦៦នាក់បានហើយ ក៏បានប្រគល់ជនជាតិថៃប្រុស-ស្រីខាងលើ ទៅឲ្យភាគីថៃវិញនៅចំនុចលើស្ពានមិត្តភាពកម្ពុជា-ថៃ កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ត្រូវនឹងថ្ងៃទី១៦ វិច្ឆិកា២០២១នេះ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕