លោកស្នងការថ្មី ឈាង ផាន់ណារ៉ា បានបង្កើនការយកចិត្តទុកដាក់ ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ 

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយលោកស្នងការរង អញ្ជេីញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបាទី។​

មានមតិសំណេះសំណាលនាឱកាសនេះ លោកឧត្តមសេនីយ៍ទោ​ ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់លោកអធិការ ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ចំណុះអធិការដ្ឋាននគរបាលស្រុកបាទី ត្រូវពង្រឹងនូវវិន័យរបស់កងកម្លាំង ជ្រោងទង់សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពខាងក្រៅ ពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។

បន្ថែមលើសពីនេះទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម​ ចំពោះការស្រាវជ្រាវបង្ក្រាបបទល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន​ ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស​ ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានានៅក្នុងសហគមន៍​ និងត្រូវចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ ។

ក្នុងឱកាសនោះដែរ​ លោកស្នងការ​ បានប្រគល់ប័ណ្ណសរសេីរ​ និងលិខិតសរសេីរ​ ចំណាត់ថ្នាក់ភូមិ​ ឃុំ​ មានសុវត្ថិភាព​ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៥ ក្នុងស្រុកបាទី​ និងបានប្រគល់លិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន​ ០៣នាក់​ ដែលមានស្នាដៃល្អ​នាពេលកន្លងមក​ និងថវិកាក្នុងម្នាក់ៗចំនួន​ ៥០.០០០រៀល​(ប្រាំម៉ឺនរៀល)​ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ​ ចំនួន​ ១.០០០.០០០រៀល​(មួយលានរៀល)​ ដល់អធិការដ្ឋាននគរបាលស្រុកបាទី​ផងដែរ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ ១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល​ លោកឧត្តមសេនីយ៍ទោ ស្នងការ បានបន្តដំណើរចុះត្រួតពិនិត្យអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី នៃអធិការដ្ឋាននគរបាលស្រុកបាទីផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕