ករណីឃាតកម្មបង្កឲ្យមានការភ្ញាក់ផ្អើល ខឹងសុំស្រឡាញ់កូនគេ មិនបាន យកកាំភ្លើងកែច្នៃបាញ់សម្លាប់នារីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯង ស្រុកកំពង់ស្វាយ នៅកំពង់ធំ
ខេត្តកំពង់ធំ ៖ ករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯង ព្រោះតែសុំស្រឡាញ់តែនាងបានបដិសេធ។ហេតុការណ៍ដ៏តក់ស្លុកនេះបានកើតឡើងនៅម៉ោង១២៖៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ករណីឃាតកម្មនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ រួមមាន៖*ទី១៖ នារីជាជនរងគ្រោះមានឈ្មោះ គង់ គឹមហ័ន អាយុ៣១ឆ្នាំ…
ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសគ្រឿងញៀនបានជិត៦៥គីឡូ និងអាវុធ៣ដើម
ភ្នំពេញ ៖ កាលពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…
អគ្គិភ័យឆាបឆេះផ្ទះ និងឃ្លាំងរបស់ពលរដ្ឋនៅខណ្ឌទួលគោក មនុស្ស៣នាក់រងរបួស
(ភ្នំពេញ)៖ នៅ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្នុងពេលកើតមានអគ្គិភ័យឆាបឆេះនោះ កម្លាំងសមត្ថកិច្ចជំនាញបានចេញប្រតិបត្តិការអន្តរាគមន៍យ៉ាងមមាញឹក ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់ចំនួន៣៣គ្រឿង ក្នុងនោះការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន…
ឯកឧត្តម ផៃ ស៊ីផាន បានថ្លៃងនៅក្នុងថ្ងៃបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី អ្នកសារព័ត៌មានក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ចែកវិញ្ញាបនប័ត្រដល់ អ្នកសារព័ត៌មាន ស្ដីពី « សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យ» នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា…
មនុស្សប្រុសស្រីចំនួន ៥ នាក់ បានស្លាប់និងរងរបួសធ្ងន់ស្រាលបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះ ស្ថិតនៅភូមិកំពង់ត្រាចទី ១
ខេត្តកំពត : កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ប្រុសស្រីប្រាំនាក់បានស្លាប់និងរបួសធ្ងន់ស្រាលបន្ទាប់ពីបុរសម្នាក់បើករថយន្តបុករះម៉ូតូពីរគ្រឿង និងរថយន្តមួយគ្រឿងផ្សេងទៀតនៅលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ជនរងគ្រោះមាន ១.ឈ្មោះភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ របួសធ្ងន់,២. ឈ្មោះគូន យ៉ាន ភេទស្រី…
ស្រ្តីមេម៉ាយម្នាក់ ត្រូវជនដៃដល់ចាប់រំលោភ និងប្រើហិង្សា បណ្តាលឲ្យរងរបួស
ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២មានរឿង ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា លើស្ត្រីរងគ្រោះកាលពីវេលាម៉ោង ២១៖១០នាទីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ បុរសល្មោភកាមតណ្ហាម្នាក់ បានចាប់ប៉ងរំលោភស្រ្តីមេម៉ាយ និងប្រើអំពើហិង្សា ដោយយកកំបិតចុងស្រួចចាក់បម្រុងសម្លាប់ចោលបណ្ដាលឱ្យរងរបួសលើដងខ្លួន៤កន្លែង។ សមត្ថកិច្ចបានស្រាវជ្រាវ ឈានទៅកំណត់មុខសញ្ញា…
តើអ្នកណា ដែលជាអ្នកឈូសឆាយ និង ទន្ទ្រានយកដីតំបន់៣ ពិតប្រាកដ?
ខេត្តបន្ទាយមានជ័យ : តើអ្នកទន្ទ្រានដី និងលក់ដីព្រៃលិចទឹកតំបន់៣នាភូមិសាស្រ្តស្រុកព្រះនេត្រព្រះ អាចនឹងមានវាសនាជាប់ឃុំ ដូចលោកអែម ណុយ ដែរឬទេ? ស្របពេលសាលាដំបូងខេត្តបន្ទាយមានជ័យកោះហៅឲ្យចូលខ្លួនផ្តល់ចម្លើយ ជាបន្តបន្ទាប់។ជាក់ស្តែងនៅថ្ងៃទី៣ ខែមីនា វេលាម៉ោង២ រសៀល ឆ្នាំ២០២២នេះ លោកមាស ហ៊ឹក មេឃុំប្រាសាទ នឹងត្រូវចូលទៅបំភ្លឺ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣…
អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងកិច្ចចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី សារព័ត៌មានក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជាដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាកម្ពុជា មានរយៈពេលពីរថ្ងៃ ។ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថាអ្នកសារព័ត៌មាន គឺមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម កសាងសង្គមប្រជាធិបតេយ្យ…
លោកជំទាវ ម៉ែន សំអន និងអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ
————————
ភ្នំពេញ: លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឲ្យភាគីអូស្ត្រាលីបន្តផ្តល់អារហាររូបករណ៍ ដល់មន្រ្តីរាជការ សិក្សាមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។
ការបញ្ជាក់នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ពសគរាជ២៥៦៥ ក្នុងគ្រាដែលលោកជំទាវឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកឧត្តម ប៉ាប៊ូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។ ឯកឧត្តម…
ព័ត៌មានអន្តរជាតិ
រុស្ស៊ីប្រកាសថាបានវាយប្រហារចំគោលដៅ៨២១កន្លែងនៅក្នុងទឹកដីអ៊ុយក្រែន
RMN>February 27, 2022សារព័ត៌មាន TASS នៅថ្ងៃទី២៦ខែកុម្ភៈ បានដកស្រងសម្តីឧត្តមសេនីយ៍ Igor Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា កម្លាំងទាហានរុស្សីបានវាយប្រហារបំផ្លាញគោលដៅចំនួន៨២១កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមគោលដៅដែលរុស្ស៊ីវាយប្រហារនោះ មានអាកាសយានដ្ឋានយោធា១៤កន្លែង ទីបញ្ជាការយោធា១៩កន្លែង ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស S-300 និង Osaចំនួន២៤ប្រព័ន្ធការពារ និងរ៉ាដា៤៨គ្រឿង…។ លោកឧត្តមសេនីយ៍ Igor…