ភ្នំពេញ ៖ កាលពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅគោលដៅចំនួន២ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ។

គោលដៅទី២ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែលបានទៅឃាត់រថយន្ត០២គ្រឿង ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុចបុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។ ២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។ ៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។ ៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។

សមត្ថកិច្ចបានដកហូតវត្ថុតាង មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូនិង៧៥៩.៨៤ក្រាម ។ ហេរ៉ូអ៊ីន(HEROIN)ទម្ងន់សុទ្ធ២១គីឡូ និង១២០ក្រាម ។ សរុបសារធាតុញៀនប្រមាណ៦៣គីឡូ និង៨៧៩.៨៤ក្រាម។ អាវុធAK ១ដើម និងអាវុធខ្លី២ដើម រថយន្ត៣គ្រឿង។
ឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed