Latest Post

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតក្នុងការពារដែនអធិបតេយ្យភាពជាតិកម្ពុជា ជាង ២៧,០៥៣នាក់ បានជម្លៀសខ្លួន ដោយសារសង្គ្រាម នៅខេត្តព្រះវិហារ សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ថ្កោលទោសការឈ្លានពានរបស់ថៃ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា នគរបាលរាជធានីភ្នំពេញ ចុះអប់រំហាងលើផ្លូវសំខាន់ៗ បន្តការរៀបចំចតយានយន្តឲ្យមានរបៀប

កូនស្លាប់ ប្រពន្ធដេកពេទ្យ ចំណែកប្តីវិញដាក់គុក ក៏ព្រោះតែ…………..

ខេត្តបន្ទាយមានជ័យ : បុរសម្នាក់ផឹកស៊ីស្រវឹងមកដល់ផ្ទះវិញបញ្ចេញកំហឹង ប្រើអំពើហិង្សាមកលើប្រពន្ធ និងកូន បណ្ដាលឱ្យប្រពន្ធរបួសធ្ងន់ ចំណែកឯកូនបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯប្តីអន្តពាលវិញត្រូវសមត្ថកិច្ចចាប់ដាក់គុក។រឿងរាវនេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាបុរសជាប្តីជនអន្តពាលនោះមានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ…

ខណ្ឌពោធិ៍សែនជ័យ ទីតាំងល្បែងស៊ីសង «មាន់ជល់ online» ១កន្លែង ស្ថិតនៅក្រុមទី 6 ភូមិអូដឹម សង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ onlineខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់ onlineមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត…

ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់

ខេត្តកំពត ៖ រឿងរ៉ាវមួយនេះ បានធ្វើឲ្យផ្ទុះកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការសាកសួរ ។ ករណីនេះ កើត…

បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ករណីក្រុមជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាម នៅភ្នំពេញ

ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជាតិអាមេរិកម្នាក់ព្រមទាំងរឹបអូសបានគ្រឿងញៀនជាង៤០គីឡូក្រាម បានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។ សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ សាន…

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២របស់រដ្ឋបាលខេត្តបាត់ដំបង…

សមត្ថកិច្ចមិនហ៊ានបង្ក្រាប ឡានដឹកឈើរបស់ឈ្មោះ មករា ឆ្ពោះទៅប្រទេសវៀតណាម ទាំងថ្ងៃ ទាំងយប់

ខេត្តរតនគិរី៖ ប្រភពពីប្រជាពលរដ្ឋ ដែលអ្នកបម្រើការម្នាក់ឈ្មោះ មករា នោះ គឺកំពុងតែបន្តដឹកជញ្ជូនឈើយ៉ាងសកម្មខ្លាំងណាស់ចេញពីតំបន់ភ្នុំកុក.ភូមិទាមក្រោមនៃស្រុកវើនសៃខេត្តរតនគិរីមកស្តុបទុកមួយស្របក់នៅក្នុងឃ្លាំងនៅចុះចំណោតភ្នំខាងជើងបឹងយក្សឡោម នាក្រុងបានលុងទីរួមខេត្តរតនគិរីបន្តឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវចូលទៅលក់ឱ្យឈ្មួញវៀតណាមបានយ៉ាងងាយមិនមានទាក់ក្រសែភ្នែកសមត្ថកិច្ចណាមួយឡើយ។ របរដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមកំពុងតែមានប្រជាប្រិយភាពនិងឈានមុខគេយ៉ាងសកម្មបំផុតផងដែរ ប្រចាំតំបន់ភូមិភាគឦសាន្តនាខេត្តរតនគិរីយើងនេះដូចជាហូរហែមកហើយដែលមានមេការជំនាញផ្នែកដឹកជញ្ជូនម្នាក់ឈ្មោះ ដែលគេជាទូទៅក្នុងខេត្តហៅថៅកែឈើ.មករា ហើយតែងបម្រើបន្តពីថៅកែធំដែលគេចាត់ចែងឱ្យរត់ការបង់លុយជូនសមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនដែលប្រចាំការនៅមូលដ្ឋានគ្រប់ស្ថាប័នក្នុងតំបន់ធ្វើសកម្មភាពរួមទាំងច្រកទ្វារព្រំដែនផងដែរ។ បន្ទាប់ពីបម្រើបន្តរត់ការបង់លុយជូនសមត្ថកិច្ចក៏នៅមានបង់លុយជូនអ្នកកាសែតដែរហើយថែមទាំងជាអ្នកម៉ៅការបម្រើបន្តដឹកជញ្ជូនឈើខុសច្បាប់នោះ យ៉ាងសកម្មនិងយ៉ាងគំហុកទៀតផង។ ឯមុខជំនួញឈើឆ្លងដែនមួយនេះគេស្គាល់ច្បាស់ថាមានមេឈ្មួញធំនៅបង្គាប់បញ្ជាពីក្រោយនិងផ្តល់សិទ្ធិឱ្យអ្នកបម្រើរត់ការរូបនេះមានកាយសម្បទាមិនគ្រប់គ្រាន់ទើបអ្នកធំ និងសមត្ថកិច្ច មន្ត្រីជំនាញ ក្នុងខេត្តរតនគិរីទាំងមូល មិនហ៊ានបង្ក្រាបជាហេតុធ្វើឱ្យឡើងចាងហ៊ានប្រព្រត្តបទល្មើសធ្វើព្យុះ ធ្វើភ្លៀងតាមអំពើចិត្តដើម្បីដឹកជញ្ជូនឈើលក់ឱ្យឈ្មួញវៀតណាមយកលុយចិញ្ចឹមអ្នកធំ និងមន្ត្រីទាំងនោះ…

ព័ត៌មានជាតិ
ពិតជាសាហាវមែន កាច់បំបាក់កសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំជាសិស្សសាលាម្នាក់យកសាក​សពសពកប់ក្នុងដីសង្ស័យករណីគំនុំ

RMN:March 10, 2022ខេត្តបន្ទាយមានជ័យ ៖ ករ​ណី​បាត់​ក្មេ​ងស្រីអាយុ​០​៧​ឆ្នាំម្នាក់ជា​សិស្សរៀន​នៅសា​លាបឋ​មសិក្សា​ទំន​ប់​ក​៥ ស្ថិត​នៅក្នុងភូមិ​ទំ​នប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​ទី០៩ ​ខែ​មីនា​ ឆ្នាំ២០២២ ​ត្រូវបានប្រទះ​ឃើញ​​សាកសព​នៅក្បែរ​សា​លារៀន​ប្រមា​ណ៣០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ/សង្កាត់​ខាងលើ នា​វេលា​ម៉ោ​ង​​៩​និង​២២​នាទី​យ​ប់ថ្ងៃ​ ខែ ឆ្នាំដ​ដែល​ ក្រោ​យពី​កម្លាំង​សមត្ថកិច្ចនិ​ង​ក្រុ​មគ្រួសា​​​រសាច់​ញាតិ​​ស្វែង​រក​។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរ​បាលក្រុង​ប៉ោយប៉ែតបាន​ឱ្យដឹងថា…

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យ ទីតាំងផ្ទះមួយកន្លែនក្នុង សង្កាត់ផ្សារថ្មីទី៣ សង្ស័យថាមានបង្កប់ល្បែងស៊ីសង

ភ្នំពេញ : លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទីតាំងផ្ទះផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ សង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រី ។ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ពេលក្រុមការងារចុះទៅដល់ពិនិត្យឃើញថា ទៅទីតាំងខាងលើ ជាទីតាំងផ្ទះជួល និងមានមនុស្សស្នាក់អាស្រ័យ…

កម្លាំងសមត្ថកិច្ចចម្រុះមានសហរដ្ឋអាមេរិក ថៃ បានចុះត្រួតពិនិត្យកន្លែងកែច្នៃគ្រឿងញៀន និងឃាត់ខ្លួនជនជាតិចិន៣នាក់ រួចបានធ្វើការបិតគ្រប់បន្ទប់ទាំងអស់

ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រុមការងារចូលរួមបើកកញ្ចប់ដែលជនសង្ស័យថាមានសារធាតុញៀន នៅចំណុចឃ្លាំងអាកុលគ្មានលេខ ស្ថិតនៅភូមិ ដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកទៅមន្ទីរពិសោធន៍។ ប្រតិបត្តិការខាងលើដឹកនាំដោយលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ និង លោក ទិន សុចិត្រា…

នគរបាលបំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ម្នាក់ជាជនជាតិចិនដូចគ្នាដែលរត់ទៅលាក់ខ្លួននៅភ្នំពេញ..

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងគ្រប់ផ្នែកពាក់ពន្ធ័បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈានទៅចាប់ខ្លួនជនសង្សយ័ជាឃាតករ បានហើយ នៅយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ ក្នុងនោះសង្សយ័ដែលជាជនដៃដល់ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួននៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួចកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល…

You missed