ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ដែលពុលស្រា លាយនិងភេសជ្ជៈ មានចំនួន២១នាក់ បានស្លាប់៧នាក់ហើយ 

ខេត្តបន្ទាយមានជ័យ : តាមការឲ្យដឹងពីមន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅ ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២១នេះ ពលករនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនាំគ្នា ទិញភេសជ្ជៈ ក្នុងនោះមាន ទឹកអូអ៉ីឈិ ទឹកក្រូច និងអាល់កុលចាក់លាយគ្នាយកមកផឹកហើយបណ្តាលឲ្យពុល ចំនួន២១នាក់ ក្នុងនោះបានស្លាប់៧នាក់ ពលករ១៤នាក់ទៀតបានបញ្ជូនទៅមន្ទីរពេទ្យ៣កន្លែងផ្សេងគ្នាមានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី នៅខេត្តបន្ទាយមានជ័យនិងទៅមន្ទីរពេទ្យនៅខេត្តសៀមរាប ។

លោក​វេជ្ជបណ្ឌិត​ ឡេ​ ច័ន្ទ​សង្វាត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ និងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលបាន​ចុះមកពិនិត្យ ស្រាវជ្រាវបន្ថែមជាមួយសមត្ថកិច្ចផ្សេងទៀត ករណីពុល អាល់កុលអាយលាយនឹងទឹកអូអ៉ីឈិ ទឹកក្រូចនេះក្រោយពីផឹកហើយបានស្លាប់ចំនួន៣នាក់បន្ទាប់មកស្លាប់៤នាក់ទៀត តមកបានបញ្ជូនទៅសង្រ្គាះនៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន៤នាក់ និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី១នាក់ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចំនួន ១៤នាក់ ។

លោកវេជ្ជបណ្ឌិត កែវ ពេជ្ជសុវណ្ណ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ករណីពុលនេះសង្ស័យអាល់កុលមេតាណុលកំរឹតខ្ពស់ បេីយកអាល់កុលធម្មតាឬអេទីលអាល់កុល​មកលាយ​ អត់គ្រោះថ្នាក់ដល់ស្លាប់ទេ។

រីឯសមត្ថកិច្ចជំនាញប្រាប់ថា អាល់កុលបាញ់ឬលាងដៃដែលបង្កពុលខាងលើ មិនទាន់ស្គាល់ប្រភពមកពីណាគ្រាន់តែសន្និដ្ឋានថា ជាផលិតផលអាយ មិនចេញពីក្រុមហ៊ុនដែលទទួលស្គាល់ឡើយ ៕ ដោយ៖  ឧត្តម

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕