ខេត្តកំពត​ ៖​ ក្រោម​ការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ស្នង​ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​០២​នាក់​ ពាក់ព័ន្ធ​បទ​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​ ថ្ងៃ​អង្គា​រ៍​ ៣​រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ខ្ទម​ចាំចម្ការ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​ពោធិ៍​ ឃុំ​ស្រែ​សំរោង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ។​
​ជនសង្ស័យ​មានឈ្មោះ​ ថន​ ម៉េ​ត​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​ ឃុំ​ស្រែ​សំរោង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ និង​ឈ្មោះ​ ពៅ​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈើទាល​ ឃុំ​ច្រេស​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ។
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៥​កញ្ចប់​,​ -​ទូរ​សព្ទ​ចំនួន​ ០២​គ្រឿង​ ,​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នូវ​សារៈធាតុ​ញៀន​មួយ​ចំនួន​៤,​ -​កាំបិត​០១​ដើម​,​ ពូថៅ​ចំនួន​០២​ ដើម​ និង​កាំភ្លើង​កែ​ច្នៃ​ចំនួន​០១​ដើម​ (​តដៃ​ជាមួយ​សមត្ថកិច្ច​)​ ។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​និង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​តាម​នីតិវិធី​ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed