ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ ញាឆ្នាំ២០២២នេះ ដោយសារស្ថានភាពទឹកលិចផ្លូវក៏ដូចជាសាលារៀនខ្លះត្រូវបានលិចលង់នោះការិយាល័យអប់រំយុវជននិងកីឡាខណ្ឌឫស្សីកែវបានសម្រេចផ្អាកការសិក្សាចំនួន៣ទី តាំង។ សាលារៀនចំនួន ៣ នៅក្នុងខណ្ឌឫស្សីកែវ ត្រូវបានបិទទ្វារផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅថ្ងៃទី ១៣ ខែកញ្ញានេះ ដោយសារស្ថានភាពទឹកភ្លៀងលិចផ្លូវ និងទឹកហូរចូលបរិវេណសាលារៀន។
សាលារៀនទាំងនោះរួមានវិទ្យាល័យ ជា ស៊ីមចំរើនរ័ត្ន, វិទ្យាល័យឫស្សីកែវ និងសាលាបឋមសិក្សាឫស្សីកែវនៅក្នុងខណ្ឌឬស្សីកែវ។ សាលារៀនទាំង៣ទីតាំងនេះប្រឈមនឹងការលិចទាំងក្នុងសាលានិងទាំងផ្លូវចូលក្នុងសាលា។ ដូច្នេះហើយទើបការិយាល័យអប់រំមើលឃើញអំពីបញ្ហាប្រឈមក៏សម្រេចអនុញ្ញាតឲ្យផ្អាកការសិក្សាជាបណ្ដោះអាសន្ន។
លោក សុត សេដ្ឋា ប្រធានស្ដីទី ការិយាល័យអប់រំ យុវជន និងកីឡា ប្រាប់ថា ការសម្រេចពីនាយកគ្រប់គ្រងក្នុងការបិទសាលារៀនខាងលើដោយសារ ក្មេងបឋមសិក្សានៅតូច ខណៈផ្លូវដែលលិចមានស្ថានភាពរអិល ខ្លាចរអិលដួលលង់។
ដូច្នេះទើបថ្នាក់ដឹកនាំសាលាសម្រេចបិទតែម្ដងដោយសារការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្មេង។ ស្ថាន ភាពទឹកលិចនេះមិនយូរនោះទេ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ស្អែកឡើងវិលមករកសភាពធម្មតាវិញហើយ។ ប៉ុន្តែប្រសិនបើមេឃបន្តភ្លៀងធ្លាក់នោះអាចថា សិស្សបន្តសម្រាក១,២ថែមទៀតពោលគឺទៅតាមសភាពជាក់ ស្ដែង៕
https://www.rmn.asia