ខេត្តបន្ទាយមានជ័យ : ទីតាំងលេងអាប៉ោង មានទឹកលុយធំប្រមូលផ្តុំមនុស្សច្រើន នៅភូមិតាបែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សង្ស័យមានការបើកភ្លើងខៀវ ពីលោកមាស ឬទ្ធិ អធិការស្រុកព្រះនេត្រព្រះ និងលោកសុិន រ៉ាសុី មេប៉េអិមស្រុក បានជាល្បែងនេះ លេងយ៉ាងរលូន។
បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មានអ្នករត់ការបង់លុយជូន លោក មាស ឬទ្ធិ និងលោក សុិន រ៉ាសុី ប្រចាំសប្តាហ៍ ប្រចាំខែ យ៉ាងច្រើនក្រាស់ក្រែល ជាពិសេសលោកមេប៉ុស្តិ៍បុស្បូវ ជាអ្នកជួយមើលផ្លូវ ចេញមុខកាង។
បនល្បែងនេះ អ្នកបើកឈ្មោះវិត មានហ៊ុនច្រើនទៀត ធ្លាប់បើកលេងនៅប៉ោយប៉ែត និងបើកលេងនៅភូមិអូរស្ងួត ឃុំបន្ទាយនាងស្រុកមង្គលបូរី។
សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? អាចទំនង
ជាឆ្នាំងបាយរបស់លោក អធិការស្រុក និងមេប៉េអឹមស្រុក ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែន ទើបបានជាលោក លោក មាស ឬទ្ធិ និងលោក សុិន រ៉ាសុី បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ករណីខាងលើនេះប្រជាពលរដ្ឋបានគោរពស្នើសុំដល់ ឯកឧត្តម អ៊ំុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគនគរបាលខេត្តបន្ទាយមានជ័យ យកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខាងលើនេះផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕
https://www.rmn.asia