ការយកចិត្តទុកដាក់នឹងឈឺឆ្អាលចំពោះសហការីដែលមានជំងឺឬមានអាសន្នទុក្ខផ្សេងៗរបស់អង្គភាព រស្មី ញ៉ូស៌ Raksmey News/RMN News

រាជធានីភ្នំពេញ : នៅរសៀលថ្ងៃទី៧មករាឆ្នាំ២០២២នេះលោកមឿនរស្មីនិងភរិយាអមដំណេីរដោយក្រុមទីប្រឹក្សាជំនួសមុខឲ្យអង្គភាពប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រស្មីញ៉ូស៌ទាំងមូលបានពាំនាំយកថវិកាមួយចំនួនរួមនិងផ្លែឈេី​ ទឹកដោះគោឆៅ​ ទៅជូននិងសួរសុខទុក្ខលោកគង់​ រឿន​ ហៅ​ វិរះ​ ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកនៅជិតវត្តអរុណវត្តីក្នុងភូមិអូរដឹម​ សង្កាត់ចោមចៅ៣​ ខ័ណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។ 

​  

សូមជម្រាបថាលោកគង់រឿនជាអ្នកយកព័ត៌មានឲ្យអង្គភាព​រស្មីញ៉ូស៌មានជំងឺឈឺរាំរ៉ៃជាយូរមកហេីយ​ នៅពេលថ្មីៗនេះលោកត្រូវចូលមន្ទីរពេទ្យដេីម្បីវះកាត់ជេីងដំបៅ​ ក្រោយវះកាត់លោកត្រូវសម្រាកព្យាបាលលេីកន្ទេលមិនអាចធ្វេីដំណេីរទៅប្រកបមុខរបរដូចមុនបានជាហេតុធ្វេីឲ្យជីវភាពគ្រួសាររបស់លោកជួបនឹងការលំបាកយ៉ាងខ្លាំង។ 

អនុលោមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអង្គភាព​ សហភាតរះគ្រប់ខេត្ត​ និងរាជធានីបានស្ម័គ្រចិត្តយ៉ាងស្រស្រាក់ស្រស្រាំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងផុលផុសដេីម្បីជួយ​ឧបត្ថម្ភ​និងទ្រទ្រង់ជីវភាពរបស់លោកគងរឿនដែលកំពុងត្រដាបត្រដួសនេះភ្លាមៗដោយឥតបង្អែរបង្អង់។ ទោះជាថវិកាមិនច្រេីនមែនពិតតែបានបញ្ជាក់ពីទឹកចិត្តសាមគ្គីភាពរបស់សហភាតរះយេីងដែលជានិច្ចជាកាលស្រឡាញ់គ្នាទៅវិញទៅមកប្រៀបបានដូចបងប្អូនរួម​ឧទរចេញពីទងស៊ុកមាតាតែមួយ។ 

​    

 លោកគង់រឿនបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហភាតរះនិងថ្នាក់ដឹកនាំអង្គភាពព្រមទាំងថ្លែងវាចារទាំងអួលដេីមកថា​ ពេលលោកជួបការលំបាកទេីបដឹងថាបងប្អូនរួមអាជីពសុទ្ធតែស្រឡាញ់រាប់អានលោកគ្រប់ៗគ្នា។ មិនខុសពីពាក្យចាស់ពោលថា៖​ ស្រឡាញ់គ្នាក្នុងគ្រាក្រ…។ 

​  

គប្បីជម្រាបផងដែរថា​ ជារេីយៗថ្នាក់ដឹកនាំគេហទំព័ររស្មីញូស៌តែងតែណែនាំសហការីក្រោមឱវាទឲ្យចេះស្រឡាញ់សាមគ្គីគ្នានិងក្រៅពីភារកិច្ចស្នូលជាអ្នកយក​ព័ត៌មាន​  សហការីទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វេីការងារមនុស្សធម៌ដោយគ្មានការរេីសអេីង​ ទាំងវិស័យសាសនាក៏ត្រូវយកចិត្តទុកដាក់ជួយទ្រទ្រង់តាមលទ្ធភាពដែលធ្វេីទៅបាន។ 

ទឹកចិត្តដែលសហការី​ រស្មីញ៉ូស៌បានធ្វេីនៅពេលនេះគឺបញ្ជាក់ពីការឆ្លេីយតបជាវិជ្ជមានចំពោះការណែនាំរបស់ថ្នាក់ដឹកនាំ។

ទាក់ទងនឹង​ព័ត៌មាន​នេះបេីសិនជាឯកឧត្តម​ លោកឧកញ៉ា​ អស់លោក​ លោកស្រី​ ឬសហភាតរះណាមានសមានចិត្តចង់ជួយ​ឧបត្ថម្ភ​ដល់លោក គង់ រឿន​ ដែលកំពុងជួបប្រទះនឹង​ទុរគត​ភាព​នេះសូមទាក់ទងមកលោកចាងហ្វាងការផ្សាយរស្មីញ៉ូស៌ដែលមានទូរ​ស័ព្ទ​លេខ 012​ 278222 និងមានគណនីABA 002916134 ។ 

យេីងខ្ញុំសូមថ្លែងអំណរគុណ​ចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម​ អស់លោក​  លោកស្រី​អ្នកនាងកញ្ញា​និងសហភាតរះ​ព្រមទាំង​ប្រិយមិត្ត​ទុកជាមុន៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕