ខេត្តបន្ទាយមានជ័យ : ព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពជួញដូរ លក់ចែកចាយ និងអ្នកប្រើប្រាស់ បារីអេឡិចត្រូនិច ( Cigarettes Electronic ) អ្នកទាំងអស់នេះត្រូវ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ដោយមិនអាចអត់អោនឲ្យបាន។

ការដាក់ចេញបទបញ្ជានេះ ក្នុងឱកាសដែល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនោះទៀត លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ បានឲ្យនគរបាលក្នុងខេត្តទាំងអស់ត្រូវចាត់ វិធានការ លុបបំបាត់ និងធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់ការលក់ចែកចាយបារីអេឡិចត្រូនិច ធ្វើ ការទប់ស្កាត់រាល់រូបភាព ដែលក្រុមយុវវ័យ ជក់បារីអេឡិចត្រូនិច នេះនៅតាម សាលារៀន ទីសាធារណៈ តាមផ្ទះសំណាក់ នៅតាមសហគមន៍ជាដើម ព្រោះបារីអេឡិចត្រូនិចនេះវាជាសារធាតុញៀន ដូចថ្នាំញៀនដែរ វាបំផ្លាញក្រុមយុវវ័យខ្លាំងណាស់ បច្ចុប្បន្នទៅ អនាគត់ក្នុងនោះអាចបង្កអសន្តិសុខដល់សង្គមទៀផង។

ទន្ទឹមនោះដែរ លោកសិទ្ធិឡោះ បានបញ្ជាឲ្យកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលស្រុក-ក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង សម្រាប់ត្រូល មើលសភាពការណ៍និងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ដែលមានដូចជា បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រោះអគ្គីភ័យផ្សេងៗជាដើម។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវ កម្លាំងនគរបាលទាំងអស់ត្រូវបន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពដូចជា១/ផលប៉ះពាល់នៃគ្រឿងញៀន ២/ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។

ក្រៅពីនេះកម្លាំងនគរបាល ត្រូវរួមគ្នាជួយធ្វើការងារសង្គម ដូចជាដឹកដៃក្មេងៗសិស្សសាលាឆ្លងផ្លូវពេលចូលរៀន និងចេញពីសាលារៀន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ទៀតផង៕ដោយ: ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed