ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការរកឃើញមុខបុរសម្នាក់ ដែលជាអ្នកក្លែងតេឡេក្រាម ដាក់ឈ្មោះសម្តេច និងរូបថតរបស់សម្តេច និងភរិយាហើយ នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ។ ម្នាក់នោះ ឈ្មោះ Kluth Phearith ជាអ្នករកស៊ីវិនិយោគ stock តាមអនឡាយ ដែលមានអាជ្ញាប័ណ្ណវិនិយោគពិតប្រាកដថែមទៀតផង។

នៅលើ Telegram Channel ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១២សីហានេះ សម្តេចបានបង្ហោះសារ ដែលសម្តេចទទួលបានពីលោក ដួង តារា ជំនួយការរបស់សម្តេច និងជាអ្នកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយមានអត្ថបទទាំងស្រុងថា «បាទសម្តេច account telegram. HUN SEN / @hunsen24 បានលុបចេញ ដូរឈ្មោះថ្មីហើយ ដោយសារខ្ញុំបាទប្រាប់វាថា ខ្ញុំបាទមិនជឿទេ។ វាខំល្បួងខ្ញុំបាទ អោយទិញវិនិយោគ Stock តាមរយៈវាថាបានចំណេញច្រើន។ ខ្ញុំបាទប្រាប់ថា ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់ គាត់មិនធ្វើដូច្នេះទេ។ ខ្ញុំបាទប្រាប់វា អោយបង្ហាញរូបពិត ខ្ញុំបាទនឹងទិញ $200…ហើយបន្ទាប់មក ខ្ញុំបាទក៏ឈប់ឆ្លើយសារវា… ប៉ុន្មានម៉ោងមក វាក៏ផ្ញើសារមកខ្ញុំបាទ ឈ្មោះថ្មី Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថា ពិតប្រាកដទៀតផង។ បាទសម្តេច ពួកនេះជា hacker ដើរ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រើនភ្លាមៗ តាមរយៈវិនិយោគតិច បានចំណេញច្រើនតាម online. ទោះបីមិនដឹងថា មុខមាត់អ្នកណែនាំដូចម៉្តេច ក៏ចេះតែជឿតាមគេ។ ខ្ញុំបាទសូមអរគុណសម្តេច»។

សូមរម្លឹកថា នៅរសៀលថ្ងៃទី១២ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក និង ឆេនណេល តេឡេក្រាមថា «មានជនខិលខូច បាន និងកំពុងក្លែងតេឡេក្រាម(telegram) របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នក ដែលក្លែងឈ្មោះខ្ញុំ លុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
អ្នកជំនាញខាងបច្ចេកវិទ្យា IT ក៏បានជម្រាបជូនសម្តេចតេជោថា សព្វថ្ងៃពួក hackers លួច hack យក Telegram Account ច្រើន។ ជននេះ អាចគិតថា ម្ចាស់ profile នោះ ជាអ្នកមានទ្រព្យធូរធា ទើបយក profile នោះ មក Scam ដើម្បីបោកមនុស្សទូទៅ អោយលេង buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡើយ។ Account នេះ លាក់ ( hiden) មិនអោយដឹងលេខទូរស័ព្ទ។ មនុស្សអាក្រក់ៗ អាចនឹងបង្កើត fake account ដូចនេះ ច្រើន ដែលបង្កការរំខាន៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed