ខេត្តព្រះវិហារ ៖ សមត្ថកិច្ច បង្ក្រាបបានហើយកាលវេលាល្ងាចថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នៅកន្លែងលើកឈើ ផ្ទះរបស់ឈ្មោះ ឈឿន ស្ថិតក្នុង ភូមិពោ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារ រថយន្តដឹកឈើមេឈ្មួញធំ ឈ្មោះ តុលា ល្បីថាជើងខ្លាំង កន្លងមកធ្លាប់កៀររថយន្តរដ្ឋបាលព្រៃឈើក្រឡាប់ធ្លាក់ចូលប្រឡាយ ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថា៖ មានរថយន្តម៉ាកហាយលេនឌើ ពណ៌ ស គ្មានស្លាកលេខ១ គ្រឿងកំពុងលើកឈើ សុក្រម នៅចំណុចទីតាំងខាងលើរួច លោក ចាប ផាត មេបញ្ជាការអាវុធហតមូលដ្ឋានស្រុករវៀងសហការ លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និង នគរបាល បានចុះទៅដល់កន្លែងបទល្មើសដើម្បីធ្វើការឃាត់រិបអុសវត្ថុតាងជាក់ស្តែងតែម្តង ចំណែកជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ដោយសាពេលក្រុមចម្រុៈទៅ ដល់អ្នកបើកឡានដឹកបទល្មើសរត់គេចខ្លួនបាត់។

សូមបញ្ជាក់ជូនផងដែរថា៖ ក្រោយពីមានបទបញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រៈវិហារ នឹងបទបញ្ជារបស់ ឯកឧត្តមកងសៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយគ្រប់កងរាជអាវុធហត្ថទាំង៨ក្រុង ស្រុក ធ្វើការល្បាតទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ឋភាពខ្ពស់បំផុត ចំណែកចំនួនឈើមិនទាន់បានដឹងនោះទេ រងចាំមន្រ្តីជំនាញអនុវត្តនិតិវិធីបន្ត ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed