ខេត្តបន្ទាយមានជ័យ ៖ ដោយសារមានគំនុំធំប៉ុនភ្នំ ក្មេងទំនេីងចំនួន៩នាក់មានកាំបិតផ្គាក់៤ ដើមនិងម៉ូតូ៣គ្រឿងជិះចេញសងសឹកនិងគូសត្រូវកន្លងមក សំណាងល្អជនរងគ្រោះគេចទាន់រត់ចូលផ្ទះប្រជាពលរដ្ឋឲ្យជួយ ក្នុងនោះកំលាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់បានចំនួន ៥នាក់ គេចខ្លួនអស់ចំនួន៤នាក់។រឿងរាងនេះកើតឡើង នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោករវសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានក្មេងកំពុងកាប់ចាក់នៅកន្លែងកើតហេតុភ្លាម លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុ ហើយបានធ្វើការ ឃាត់ខ្លួនបានក្មេងទំនើងបង្កបានចំនួន៥នាក់ភ្លាមៗក្នុងនោះកំលាំងអាវុធបានដកហូតវត្ថុតាងរួមមាន កាំបិតខ្វែវចំនួន៤ដើម​ដងដែកចំនួន២ដើម និងដងឈើចំនួន ២ដើម និងម៉ូតូចំនួន៣គ្រឿងយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ៖
ក្មេងទំនើងទាំង៥នាក់ ១. ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ,​៣.ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ,​៤.ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ ១៧ឆ្នាំ,​ ៥.ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ ២០ឆ្នាំ ជនសង្ស័យទាំង៥នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ។

ក្រោយពីកម្លាំងអាវុធហត្ថសួរនាំរួចជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេកន្លងមកមានជម្លោះមួយ ពួក១ក្រុមទៀតដោយកំហឹងមិនអាចទប់ចិត្តបានពួកខ្លួនបានប្រមួលបក្សពួកបានចំនួន៩នាក់ ជិះម៉ូតូ៣គ្រឿង បានចេញធ្វើសកម្មភាពដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ដោយសារតែជនរងគ្រោះដឹងខ្លួនទាន់បានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដេីម្បីឲ្យជួយ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា​ជនសង្ស័យទាំង៥នាក់នេះដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផង ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀល ថ្ងៃ ទី៣១ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ ចំណែកបក្សចំនួន៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕​ដោយ ÷ ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed