https://www.rmn.asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២)

ខេត្តក្រចេះ ÷ មួយរយៈពេកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការបង្ក្រាបបទល្មើសព្រៃឈើក៌ដូចជាបទល្មើសផ្សេងៗក្នុងមួយយប់ៗរាប់សិបរថយន្តក្នុងខេត្តក្រចេះផងដែរ។

ជាពិសេសនោះមានឈ្មួញឈើចាស់វស្សាមានឈ្មោះចែមុំតែម្តងតែងតែដើរអ៊ួតក្តែងៗឬបំបាក់ស្មារតីអ្នកសារព័ត៌មានដោយសំអាងលើមានបងប្អូនធ្វើការធំក្នុងខេត្តក្រចេះផងដែរក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗ

យ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញប្រចាំគោលដៅនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២នេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពនេះគឺបានកើតមានជាងរាប់ខែមកហើយដោយក្រុមឈ្មួញទាំងនោះបានប្រើប្រាស់រថយន្តសាំងយ៉ុងកែឆ្នៃ ដឹកជញ្ជូនទាំយប់ទាំងថ្ងៃ មិនក្រោមពីរ ២០ គ្រឿងនោះទេ សំរ៉ុកដឹក ជញ្ជូនបទល្មើសព្រៃឈើនិង ផលអនុផលព្រៃឈើ បើក ឆ្លងកាត់ស្រុក ស្នួល និងមួយផ្នែកទៀតមានឈ្មួញឈើជាច្រើននាក់បានធ្វើសកម្មភាពដឹកឈើចេញពី ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះយកដាក់តាមដេប៉ូតាមបណ្តាខេត្តនិងខ្លះទៀត យកទៅលក់នៅឯប្រទេសវៀតណាមក៌មានដែរ។

ហើយមិនដែលឃើញ សមត្ថកិច្ចឈរជើងតាមគោលដៅតាមដងផ្លូវជាតិនិងសមត្ថកិច្ចពាក់ព័ន្ធដែលមានភារកិច្ចឈរជើងការពារបទល្មើសមិនឲ្យកើតមាននៅលើទឹកដីដែលខ្លួនគ្រប់គ្រងព្រមទាំងជំនាញរដ្ឋបាលព្រៃឈើមិនដែលចាត់វិធានការ ទប់ស្កាត់ ឬបង្ក្រាបបានម្តងណាឡើយ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed