បន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ១៣ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ July 26, 2022 បានដឹកនាំកម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យ តាមអង្គភាពវរសេនាតូចទាំង៤និង តាមបណ្ដាប៉ុស្ដិ៍ទាំង៣២ប៉ុស្ត៏ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន និងបានណែនាំដល់កងកម្លាំង ត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយថៃ។
ដោយគោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក អ៊ុំ សុផល ស្នងការរងទទួលផែននគរបាល ការពារព្រំដែនគោគ ។
លោកបញ្ជាក់ថា “ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ការលួចឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន កងកម្លាំង ត្រូវមានការសហប្រតិបត្តិការជាមួយអង្គភាពផ្សេងៗ ជាពិសេសជាមួយថៃ”
គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជា និង ថៃ បានបើកអោយដំណើរការ ព្រំដែន ឡើងវិញ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ពន់ពេក តែក៏គេនៅសង្កេតឃើញមានជន ឆ្លៀតឱកាសខ្លះ ជាមេខ្យល់
ជាអ្នកនាំទំនេញគេចពន្ធ ធ្វើលំហូ តាមបន្ទាត់ព្រំដែន ខុសច្បាប់ នៅតែមាន ដែលនេះជាការធ្វើអោយបាត់បង់ចំណូលរដ្ឋ ៕
https://www.rmn.asia