អអធិការដ្ឋាននគរបាលក្រុងសៀមរាប ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួននៅទីតាំងផ្សេងគ្នា ពាក់ព័ន្ធករណីគ្រឿងញៀន
ក្រុងសៀមរាប : កាលពីវេលាម៉ោង ៨និង ០០នាទី ថ្ងៃអង្គារ ២កើត ខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២២ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការនគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ករណីទី១៖ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ :
១-ឈ្មោះ ជា សុវត់ ហៅ តាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន)
ដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់០.៨ក្រាម(ទម្ងន់សុទ្ធ)។ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ។
ករណីទី២៖ នៅចំនុចលំនៅឋាន និងលើដងផ្លូវ ស្ថិតនៅភូមិ ក្រសាំងរលើង សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប ។
បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ :
១-ឈ្មោះ ផុន រតនា ហៅ ឆាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
២-ឈ្មោះ រ៉ូន រះ ហៅ ឌូក ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ មានទីលំនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)
ដកហូតវត្ថុតាង: ម្សៅមេតំហ្វេតាមីនចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់១០.២៩ក្រាម(ទម្ងន់សុទ្ធ) និងថ្នាំគ្រាប់មេតំហ្វេតាមីនចំនួន០៧គ្រាប់កន្លះ ស្មើនិងទម្ងន់សុទ្ធ ០.៧ក្រាម(ទម្ងន់សុទ្ធ)ទូរស័ព្ទដៃចំនួន០៣គ្រឿង។
ជនសង្ស័យខាងលេី ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕