ខេត្តពោធិ៍សាត់ : កាន់​តែ​ពិសេសនៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៣ ខែកក្កដា​ ឆ្នាំ​២០២២​ គម្រោងអភិវឌ្ឍ​ សួន​ ចំការ​បុរី​ទេសចរណ៍​ បាន​បេីក​​សិក្ខាសាលាលេីទី២​ ​ស្ដី​ពីៈ​ ផ្នត់គំនិត​លក់​កម្រិត​ខ្ពស់​ ជូន​អ្នក​មាន​បំណង​លក់​អចលនទ្រព្យ​ និងគម្រោង​អភិវឌ្ឍ​ដីឡូត៍​លំហែ “សួន​ចំការ​បុរី​ទេសចរណ៍​”​ ប្រមាណ​ជាង​ ១២០នាក់​ នៅ​សណ្ឋាគារ​ ច័ន្ទ​មណ្ណី​មណ្ណី​ច័ន្ទ​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។

លោក​ ហោ​ គន្ធា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃក្រុម​ហ៊ុន​ ស្វាសធីកា​ អុិន​វេសម៉ិន​ និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ អញ្ជើញ​ជា​គ្រូ​ឧទ្ទេស​នាម​ បាន​លេីក​ឡេីង​ថា​ ជំនាញ​លក់​ជា​រឿង​សំខាន់​ណាស់​ ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​ខ្ពស់​ ទោះ​បី​ជា​លក់​អ្វី​ក៏ដោយ​ ពោល​ដូច​ជា​ លក់​ ទំនិញ​ ឬ​ សេវាកម្ម​។ លោក​បាន​បន្ដទៀតថា​ ការលក់​អចលនទ្រព្យ​ ជា​អទិភាព​ភាពជាង​គេសម្រាប់ការបង្កេីត​ប្រាក់​ចំណូល​នា​ពេល​បច្ចុប្បន្ន​នេះ​។

ស្ថិត​ក្នុង​វគ្គ​សិក្ខាសាលា​ សិក្ខាកាម​ជាង​១២០នាក់​ មាន​សេចក្តី​រីករាយ​ ដោយ​ទទួល​បាន​ចំណេះ​ដឹង​ និង​បទពិសោធន៍​ថ្មី​ៗ​ ព្រម​ទាំង​ជំនាញ​លក់​អចលនទ្រព្យ​កម្រិត​ខ្ពស់​ ពី​គ្រូ​ឧទ្ទេស​នាម​ និង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ផង​។

ជា​ចុងបញ្ចប់​នៃ​អង្គ​សិក្ខាសាលា​ លោក​ ហោ​ គន្ធា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃក្រុម​ហ៊ុន​ ស្វាសធីកា​ អុិន​វេសម៉ិន​ និង​ជា​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ប្រកាស​ទទួល​ស្គាល់​សមាភាព​ក្រុម​ការងារ​ ឧត្តម​ក្រុមប្រឹក្សា​ទីផ្សារ​ គម្រោង​អភិវឌ្ឍ​ សួន​ចំការ​បុរី​ទេសចរណ៍​ ចំនួន​ ១៦​ រូប ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed