ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បន្តថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទចំនួន៤នាក់ ក្នុងនោះខ្មែរម្នាក់ និងជនជាតិថៃចំនួន៣នាក់ ដាក់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន និងកាន់កា.ប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ (គ្រឿងញៀ.នជិត៦៥គីឡូក្រាម និងកាន់កា.ប់អាវុធ៣ដើមផងដែរ) ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
សេចក្តីរាយការណ៍បន្តថា ជនជាប់ចោទទាំង៤នាក់ខាងលើនេះ រួមមាន ៖
១- ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ,
២- ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ៣- ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ
៤- ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ ។
គួររំលឹកថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣និង១០នាទីរសៀល កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ (ក១១) ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ព្រមទាំងបង្ក្រាប២គោលដៅផ្សេងៗពីគ្នា។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចក៏ដកហូតវត្ថុតាងចាប់យកបាន រួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម, ហេរ៉ូអ៊ិន (HEROIN) ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម សរុបសារធាតុញៀ.នប្រមាណ៦៣គីឡូ និង៨៧៩.៨៤ក្រាម ព្រមទាំងអាវុធ AK ចំនួន១ដើម, អាវុធខ្លីចំនួន២ដើម នឹងរថយន្តចំនួន៣គ្រឿងផងដែរ៕
https://www.rmn.asia