ភ្នំពេញ : នៅព្រឹកថ្ងៃទី២៣ ខែកកដ្កា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ១៦៣k ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តធន់ធំម៉ាក SCANLA មួយគ្រឿងពណ៌ខៀវ ក្បាលឡានពាក់ស្លាកលេខ ភ្នំពេញ 3F-1431 ហើយកន្ទុយសណ្ដោងមានពាក់ផ្លាកលេខ ព្រះសីហនុ 4A-2911 ដោយដឹកថ្មមិច ធ្វើដំណើរពីតាមផ្លូវជាតិលេខ ៤ ចូលតាមខ្លោងទ្វារវត្តអរុណវត្តី តាមបណ្ដោយផ្លូវ ១៦៣k ដល់ចំណុចត្រង់ ផែស្ងួត Royal railway បានផុងចូលលូប្រឡាយបណ្ដោយផែស្មូតបាន ជាប់កង់ឡានខាងក្រោយ មិនអាចធ្វើដំណើរទៅមុខបាន បង្កឲ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តទីកន្លែងនោះ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា
រថយន្តម៉ាកSCANLA ខាងលើដឹកថ្មមិចបានរយ៉ែថយក្រោយ ដោយផ្លូវខាងមុខមិនឲ្យរថយន្ដធន់ធំឆ្លងកាត់ដោយមានការដ្ឋានសាងសង់ផ្លូវដាក់លូថ្មីនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមកដល់ចំណុចខាងលើក៏ជួប ហេតុការណ៍នេះកើតឡើង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងក្រសាំងបានប្រាប់អ្នកសារព័ត៌មានថា តាមបណ្ដោយផ្លូវមួយខ្សែនេះមាន ឡានកុងតឺន័រចេញចូលច្រើន ពេលខ្លះស្ទះចរាចរណ៍ ដោយផ្លូវតូចចង្អៀត ជៀសគ្នាសឹងតែមិនរួច ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ពេលខ្លះកូនពួកគាត់ជាពិសេសស្សិសសាលាដែលធ្វើដំណើរតាមផ្លូវនេះច្រើន ដើម្បីទៅសាលារៀន ឡានកុងតឺន័រភាគច្រើនបើកមិនសូវមានការប្រុងប្រយ័ត្នទេមានការជ្រែកគ្នាជាហេតុបណ្ដាលឱ្យពួកគាត់មានការភ័យខ្លាចគ្រោះថ្នាក់ដល់សិស្សសាលាដែលកំពុងធ្វើដំណើរតាមដងផ្លូវនេះ។
ចំណែករថយន្តសណ្ដោងដឹកថ្មមិចដែលធ្លាក់ប្រឡាយនោះម្ចាស់រថយន្តក៏បានកាយថ្មមិចទម្លាក់ចោលចូលក្នុងប្រឡាយដើម្បីទាញរថយន្តមកលើផ្លូវវិញ។
ក្នុងករណីនេះដែរប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងក្រសាំងក៏ដូចជានៅក្នុងសង្កាត់ត្រពាំងក្រសាំងបានសំណូមពរដល់ម្ចាស់ឡានកុងតឺន័រនិងក្រុមហ៊ុនដឹកជញ្ជូន ដែលមានការ៉ាស់ក្នុងទឹកដីភូមិត្រពាំងក្រសាំង ជួយអប់រំនិងធ្វើការពន្យល់ណែនាំដល់តៃកុងឡានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងនៅកន្លែងដែលមានសិស្សសាលាធ្វើដំណើរនឹងកន្លែងផ្លូវចង្អៀតមិនត្រូវបើកបរល្បឿនលឿននោះទេ?
ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានបន្តទៀតថា សូមឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណា ចុះពន្យល់តៃកុងឡានកុងទីន័រធំៗនៅតាមការ៉ាស់ៗក្នុងទឹកដីភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យនេះផង កុំឲ្យពួកគាត់បើកល្បឿនលឿននៅក្នុងទីប្រជុំជននិងមានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ដែលមានសិស្សសាលាឆ្លងកាត់ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយ យថាហេតុណាមួយ ៕ ដោយ:អក្ខរា០៧
https://www.rmn.asia