ខេត្តកំពង់ធំ : ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង១០ នឹង១០ នាទីថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២២ ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។
តាមដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយយកកាំបិតប៉ាំងតោ សម្រាប់ប្រើប្រាស់ ជាអាវុធ ក្នុងករណី នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ ២៨ឆ្នាំមុខរបធ្វើប៉ូលិសចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកភាគីម្ខាងទៀត.ជា ប៉ូលិសចរាចរណ៍ ដូចគ្នា បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ៣៣ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងករណី អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះខៀន សុខល័ក្ខ ត្រូវបានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការប្រមាន ដល់ បងបុរសៗ ដែលចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈនេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៏ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់។
ករណីខាងលើនេះលោក សន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យ ទាក់ទងសួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាលខេត្តកំពង់ធំ ។
ចំណែកស្នងការ នគរបាលខេត្តកំពង់ធំ បានបញ្ជាក់ជូនបងប្អូន សារពត៌មានថា នារីមុខសញ្ញាដែលជាជន ប្រព្រឹត្តបទល្មើសខាងលើនេៈ មានមុខរបរ អតីត ជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់ មិនមែនជា នគរបាល នារី នោៈទេ៕ដោយ:អក្ខរា14
https://www.rmn.asia
៊



