ពាក្យចាស់លោកថា មនុស្សកើតមកត្រូវប្រឹងសាងគេរ្តិ៍ឈ្មោះ កិត្តិយសឲ្យល្អសម្រាប់ទុក ដល់កូនចៅជំនាន់ក្រោយ ធ្វើគំរូតាម មិនគួរទុកស្នាមដិតដាម ភាពខ្មៅ ហ្មងសៅទុកឲ្យកូនចៅនោះទេ។

មនុស្សម្នាក់ៗ កិត្តិយសគឺស្ថិតនៅលើបន្ទាត់ក្រហម មិនអាចប្រើពាក្យថា សាងល្អបានល្អ សាងអាក្រក់បានលុយនោះឡើយ បើយើងសាងល្អបានសុខ សាងអាក្រក់ចូលគុក ឈ្មោះស្អុយរលួយមានតែលុយតែកើតទុក្ខព្រួយ ចេញដើរ ទទូរភួយ
ព្រោះខ្មាសគេ ។

មានមនុស្សមួយចំនួន ខំប្រឺងធ្វើបុណ្យ ហែរ កឋិនផ្កាប្រាក់ដាក់វត្ត ដើម្បីលាងបាបកម្ម និងដើម្បីយកប្រជាប្រជាប្រីយ៍ភាព តែខ្លួនរកសុី ថោកទាប មិនស្អាតស្អំ បន្លំកេងប្រវ័ញ កុហក់បោកប្រាស់ ជំពាក់គេមិនសង អាងខ្នងអាងអំណាច មិនខ្លាចចុះនរក ឬគុកច្រវាក់ ឲ្យតែខ្លួនមានលុយ មិនខ្វល់ពីរឿងបាបបុណ្យ។

បើយោងតាមបណ្តឹង លោក ផុន សុភាព ដែលបានប្តឹងពីឈ្មោះតាន់ គឹមហួត ត្រូវជាកូនលោក តាន់ គឹមអេង ប្រធានក្រុមហ៊ុនដេញថ្លៃធ្វើផ្លូវ មានស្នាក់ការស្ថិតនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទយមានជ័យ។ បានបោកលុយគាត់ ប្រមាណជិត៣មុឺនដូល្លារ មាន
ទាំងកិច្ចសន្យា ហត្ថលេខា ចុះកុងត្រា រវាងក្រុមហ៊ុននិងលោក ដោយមានទាំងវិក័យប័ត្រទូទាត់រួចនិងនៅខ្វះត្រឹមត្រូវ នៅតែលោក តាន់ គឹមហួត ហ៊ានក្រឡះខុសធ្វើត្រូវ មិនប្រឈម
ទល់មុខ។

លោក ផុន សុភាព បញ្ជាក់ថាបន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹង ទៅតុលាកាខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០២០ លោកមិនដែលបានទទួលដិការកោះហៅម្តងណាឡើយ ស្រាប់តែពេលនេះលឺថា តុលាការបានបិទសំនុំរឿងរបស់
លោកទុកឥតចាត់ការទៅវិញ ។លោកបន្តថា គេសុខចិត្តបិទរឿង តែមិនបើកបេះដូងចចារ ។

លោក តាន់ គឺមហួត បំភ្លឺតាមទូរស័ព្ទថា អត់បានជំពាក់លុយឈ្មោះផន សុភាពទេ មានតែឈ្មោះភាពជំពាក់គាត់វិញ ចំណែករឿងបណ្តឹងនោះ​ ខាងតុលាការបានបិទមិនចាត់ការទេ​ លោកនឹងដាក់ពាក្យបណ្តឹងបកវិញ។ តែលោក ផន សុភាព អះអាងថា មាសទឹកដប់កុំខ្លាចភ្លើង តើលោក តាន់ គឹមហួត ហ៊ានស្បថ ហ៊ានជួបបង្ហាញភស្តុតាងហ៊ានប្រឈមមុខទេ កុំធ្វើអ្នកក្លាហាន ដូចសត្វអណ្តើកក្នុងស្នូកអី​ កុំខ្លាំងក្រៅសៃវៀន​ លោករង់ចាំជានិច្ច​ មិនរាថយឡេីយ។

យោងតាមប្រភពជាច្រើន បានខ្សឹបប្រាប់ថា លោក តាន់ គឺម ហួត មានឈ្មោះជាឯឧត្តម និងងារជាឧកញ៉ា តែជំពាក់លុយគេច្រើនមិនសង ទុកអោយគេនិយាយដើមពេញស្រុកភូមិ យកលុយធ្វើជីវិតហុឺហារ ទទូលយកឧកញ៉ា ចេញដើរទទូលភូយស្អុយរលួយក្រេឌីតមិនខ្វល់(សំដីអ្នកស្រុក)-។

លោក ផន សុភាព បញ្ជាក់បន្ថែមទៀតថា បើលោក តាន់ គឹម ហួត ថាមិនបានជំពាក់លោកទេ ហេតុអី លោក តាន់ គឺមហួត ប្រើឲ្យបុគ្គលិកខលមកសុំចចារសងលុយ៣៨០០ដូល្លារ ដើម្បីបញ្ចប់រឿង តែលោកមិនព្រមទទួល។

លោកបានបែកបាក់និរាសព្រាត់ប្រាស់ ប្រពន្ធកូន ព្រោះតែស្នាដៃ ឧកញ៉ាបោក រកសុីទុច្ចរិត ធ្វើឲ្យជីវិតលោកលំបាកតោកយ៉ាក លក់ឡានបែនគ្រឿងចក្រធ្លាក់ខ្លួនធ្វើកម្មករ សុីឈ្នួលគេរសាត់អណ្តែត ដល់ខេត្តរតនគីរី។ ហើយលោកនឹងបន្តរឿងក្តីនេះ ទៅសាលាឧទរណ័ទៀត៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed