លោកតាន់ គិមហួត កំពុងមានឈ្មោះល្បីល្បាញខាងជំពាក់លុយគេមិនសង អួតអាងខ្សែខ្នង តែចរិកធូរថ្លៃ មិនខ្វល់កេរ្តិ័ឈ្មោះ មិនខ្វល់គេនិយាយ សុខចិត្តយកលុយ ធ្វើជាឧកញ៉ា ទទូលយកផ្កាយពាក់ ជំពាក់គេវ័ណ្ឌកអត់ខ្ចីសងទេ។

ជាការពិតណាស់ បើតាមអ្នកបន្ទាយមានជ័យ ជាច្រើននាក់ បានបញ្ជាក់មិនលាក់ថា លោកតាំង គិមហួត កូនលោក តាន់ គឹមអេង ប្រធាន ក្រុមហ៊ុន ម៉ៅការធ្វើផ្លូវ សំណង់ផ្សេងៗ និងបំផ្លាញភ្នំលក់ថ្ម លក់អាចម៌ដី រំលោភយកមាត់បឹង មាត់ស្ទឹង សាងសង់វិឡា ដីល្វែងលក់ តែកិត្តិយសស្អុយអាសោច ដូចខ្មោចស្លាប់។

បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងជីកបំផ្លាញភ្នំ ស្ទើរតែខ្ទេចខ្ទី ដើម្បីយកអាចម៌លក់ រាប់សិបឆ្នាំមកហើយ ក្រោមលេសធ្វើស្តាត(ពហុកីឡាដ្ឋាន)តែការពិតគំនិតឆ្នៃប្រឌិត ក្រុមពុករលួយ ភូតភរបោករាស្រ្ត ដើម្បីលក់អាចម៌ដី យកលុយធ្វើមាន ធ្វើបានសោះ ឯភ្នំជិតអស់ គម្រងស្តាតមិនឃើញកើតជាខ្មោច បោកសុទ្ធ។

សូមបញ្ជាក់ថា ភ្នំនេះមានឈ្មោះភ្នំដូងព្រះ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទយមានជ័យ គឺជាភ្នំធម្មជាតិ មានអាយុកាលរាប់រយពាន់ឆ្នាំ តែត្រូវរងកម្មបំភ្លេចបំផ្លាញ ក្រោមស្នាដៃអ្នកមានអំណាច២រូប ទី១ លោក ភ្លន់ ដារ៉ា អតីតមេយោធាខេត្តបន្ទាយមានជ័យ ទី២បច្ចុប្បន្នបំភ្លេចបំផ្លាញដោយ លោក តាន់ គិមហួត ជាទាហានផ្កាយ១កងកាំភ្លើងធំ តាមរូបភាព កន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោ។

ចំណុចល្បិចពឹសពុល ស្នៀតពុករលួយមួយកន្លែងទៀត របស់លោកតាន់ គឹមហួត គឺយកលេសចាក់ដីមាត់ស្ទឹង ធ្វើផ្លូវធ្វើសួន ដេញរាស្ត្រចេញ ឲ្យតម្លៃថោក យកមកវិនិយោគ ដឹកដឹចាក់ដាក់លក់តម្លៃខ្ពស់ ក្នុង១ល្វែងពី៥មុឺនទៅ៦មុឺនដូល្លារ ជាដីហាតស្ទឹងទំហំប្រហែល២ហិតា ស្ថិតនៅភូមិ៣ សង្កាត់ព្រះបន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទយមានជ័យ ក្រោយជាប់គរុកោសល្យខេត្ត ដោយមានការឃុបឃឹត ជាមួយអ្នកមានអំណាចគ្រាក់ៗ។

ទោះជាលោក តាន់ គិមហួត មានអំនួតមានអំណាច ក្អេងក្អាងអាងបុណ្យសក្តិ អាងលុយអាងអ្នកធំពីក្រោយខ្នង អាងមានមុខជំនួញច្រើនយ៉ាងណាក៍ដោយ រូបគាត់ត្រូវបានគេរិះគន់ តៗគ្នាថា មានលុយមានយសសក្តិ តែមិនថ្លៃថ្នូរ។

គ្រាន់តែមានប្រភពខ្លះៗ ដែលអង្គភាពយើងទទួលបាន ពាក់ព័ន្ធនឹងលោក តាន់ គិមហួត ជំពាក់លុយមិនសង ដូចជាកម្មករជាង១០០នាក់ធ្វើផ្លូវនៅស្ទឹងបទប៉ោយប៉ែត ប្រាក់ខែ៣ខែមិនបើកឲ្យពួកគាត់ អ្នកលក់គ្រឿងសំណង់នៅស្រុកក្រឡាញ់ ទៅយកទៅសុំជំពាក់ថ្លៃសម្ភារះផ្សេងៗរាប់សិបឆ្នាំ មិនព្រមសងខលមិនលើក ក្រោយគេប្តឹង ទើបសម្រួលឲ្យគេកាត់យកជាថ្មវិញ ។អ្នករកសុីគ្រឿងចក្រឡានបែន នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ថ្លៃជីកស្រះថ្លៃអាចម៌ដី និងថ្លៃខ្សាច់ សរុបនៅខ្វះជិត៣មុឺនដូល្លារ ។នៅមានម្ចាស់ការាស់សាំងមួយកន្លែងទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា នៅជំពាក់ថ្លៃប្រេងរាប់សិបមុឺនដូល្លារច្រើនឆ្នាំហើយទារមិនបានសោះ(ប្រភព)។តើនៅមានអាជីវករកម្មករប៉ុន្មាននាក់ទៀត ដែលរងគ្រោះព្រោះចាញ់ល្បិចបោកដោយសារក្រុមហ៊ុនតាន់ គឹមអេង។ នេះគ្រាន់បានដឹងខ្លះៗប៉ុណ្ណោះ។

ជុំវិញករណីខាងលើ លោកតាំង គិមហួត កូនប្រុសលោកតាន់ គឹមអេង ធ្លាប់បានបញ្ជាក់តាមទូរស័ព្ទដូច្នេះថា មានតែគេជំពាក់គាត់ តែគាត់អត់បានជំពាក់គេទេ។ចំណែកលោកតាន់ គឹមអេង ប្រធានក្រុមហ៊ុនបានមានប្រសាសន៍តាមទូរស័ព្ទថា ច្រឡំលេខលោកមិនមែនឈ្មោះតាន់ គឹមអេង នោះទេ។

អង្គភាពយើងនឹងខិតខំ ស្វែងរកប្រភពពិត ឯកសារពិត ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន លោកតាន់ គឹមអេង តាន់ គិមហួត បន្តទៀត៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed