ប្រជាពលរដ្ឋចំនួន ០៤ ឃុំកំពុងមានការខ្វះខាតទឹកស្រោចស្រប់ដំណាំដាំដុះស្រូវស្រែជាង ១០០០០ហិចតាកំពុងតែក្រៀមស្វិតដំណាំនិងស្រូវបណ្ដើរៗហើយ នៅក្នុងខេត្តបន្ទាយមានជ័យ ។
នៅពេលទទួលដំណឹងពីប្រជាពលរដ្ឋទាំង ៤ ឃុំ កាលពី ថ្ងៃទី ០២ រហូតដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២នេះ ដឹកនាំដោយឯកឧត្តម អឿល បារាំង ក្រុមការងារប្រតិកម្មរហ័សរបស់ខេត្តបន្ទាយមានជ័យបានចុះជួបប្រជាពលរដ្ឋចំនួន០៤ឃុំ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានឃុំដូចខាងក្រោម :
០១/ ឃុំល្វា ០២ /ឃុំសឿ ០៣/ ឃុំចំណោម ០៤/ ឃុំរហាត់ទឹក ដើម្បីទំនាក់ទំនងនឹងប្រធានធនធានទឹកខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យព្រមទាំងក្រសួងធនធានទឹកទាំងអស់គ្រប់ខេត្តក្រុងដើម្បីសុំជួយបើកទឹកសំណង់ដែលក្រុមហ៊ុនកំពុងតែបិទទំនប់ទឹកដើម្បីធ្វើសំណង់ ។
ដូច្នេះប្រជាពលរដ្ឋទាំង០៤ឃុំមានការខ្វះខាតទឹកស្រោចស្រប់ដំណាំស្រូវស្រែជាង១០០០០ហិចតា ដែលកំពុងតែក្រៀមស្វិតដំណាំស្រូវបណ្ដើរៗហើយ ប្រជាពលរដ្ឋទាំង ០៤ឃុំ ស្នើសុំទៅដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋទាំង៤ ឃុំដែលមានការខ្វះខាតនៅទឹកសម្រាប់ធ្វើផល កសិកម្មដំណាំស្រូវ នៅក្នុងឃុំរបស់បងប្អូនប្រជាពលរដ្ឋទាំង៤ឃុំ។
ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានអន្តរាគមន៍ប្រគល់ទឹកបើកឱ្យប្រជាពលរដ្ឋដើម្បីប្រើប្រាស់ដូចបំណងដែលប្រជាពលរដ្ឋទាំងបួនឃុំបានស្នើរសុំទៅដល់សម្ដេច ។
ប្រជាពលរដ្ឋទាំងបួនឃុំបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នាសូមថ្លែងអំណរអរគុណនិងអរព្រះគុណ សូមជូនពរសម្ដេចនិងលោកជំទាវព្រមទាំងបុត្រសូមឲ្យមានសុខភាពល្អនិងមានព្រេះជន្មមាយុយុឺនយូរ ដើម្បីបានដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋទូទាំងប្រទេស ៕
ដោយលន់ ណូកសេរី អក្ខរា 04
https://www.rmn.asia



