ក្រុមហ៊ុនតាំងគឹម អេង មានស្នាក់ការស្ថិតនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ
ខេត្តបន្ទយមានជ័យ ត្រូវបានឈ្មោះផន សុភាព ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បានដាក់ពាក្យបណ្តឹង ទៅលើឈ្មោះតាំង គឹមអេង និងកូនប្រុសឈ្មោះតាំង គឹមហួត ពីបទរំលោភលើទំនុកចិត្ត ទៅកាន់អយ្យការអមសាលា
ដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ខែធ្នូ
ឆ្នាំ២០២០។

ចំពោះករណីបណ្តឹងនេះ ត្រូវបានលោកផន សុភាព រៀបរាប់អោយដឹងថា កាលពីកំឡុងខែវិច្ឆិកាឆ្នាំ២០១៨ ក្រុមហ៊ុនតាំង គឹមអេង បាន
ហៅឈ្មោះផន សុភាព អោយជីកស្រះយកអាចម៌ដី ទៅចាក់ធ្វើផ្លូវចម្ងាយប្រហែល៣០គីឡូម៉ែ
ត្រ ស្ថិតនៅភូមិក្រយា ឃុំក្រយា ស្រុកស្ទូង ខេត្ត
កំពង់ធំ ។ដោយបានធ្វើកិច្ចសន្យា ចុះកុងត្រាជា
មួយក្រុមហ៊ុនតាំង គឹមអេង រួចរាល់ផងដែរ។

ក្រោយពីបានធ្វើកុងត្រាហើយ លោកផន សុភាព
បានធ្វើសកម្មភាព ជីកស្រះចំនួន២៧ស្រះ ធ្វើផ្លូវ
ចម្ងាយ៣០គីឡូម៉ែត្រ សរុបជាទឹកប្រាក់ បូកទាំង
ថ្លៃដីក្រហមនិងខ្សាច់អស់ចំនួន៦១៨៧៣,៤៣
$(ប្រាំមួយមុឺនប្រាំបីពាន់ប្រាំពីររយចិតសិបបីក្បៀសសែសិបបីដូល្លារអាមេរិក) ដោយក្រុមហ៊ុនតាំង គឹមអេង បានទូទាត់រួចត្រិមតែចំនួន២៧៨៧២,៤៦$(ពីរមុឺប្រាំពីរពាន់ប្រាំបីរយចិតសិបពីរក្បៀសសែសិបប្រាំមួយដុល្លារអាមេរិក)លើកទីពីរបានសងបាន១៤០០០${មួយមុឺនបួនពាន់ដុល្លារអាមេរិក) ទឹកប្រាក់នៅសល់ចំនួន២០០០០,៩៧${ពីរមុឺនក្បៀសកៅសិបប្រាំពីរសែនដូល្លារអាមេរិក) លោកតាំង គឹមអេង និងលោកតាំង គឹមហួត មិនព្រម
ទូទាត់ឲ្យទេ ។

សូមបញ្ជាក់ថា ក្រោយពីការទារលុយនៅសល់
លោកតាំង គឹមហួត មិនព្រមសង ទើបលោក
សម្រេចចិត្ត ដាក់ពាក្យបណ្តឹងទៅអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោកតាំង គឹមហួត ចូលខ្លួនមកដោះស្រាយ។
តែបន្ទាប់ពីដាក់ពាក្យបណ្តឹងមក លោកផន សុភាព និយាយថា មិនដែលឃើញខាងតុលាការ
ហៅលោកសួរនាំម្តងណាទេ ។

លោកផន សុភាព បាននិយាយទាំងឈឺចាប់ថា
ដោយសារតែក្រុមហ៊ុនបោកប្រាស់ លោកតាំង
គឹមអេង នេះហើយដែលធ្វើឲ្យរូបគាត់ បង្ខំចិត្ត
លក់ឡានបែន លក់គ្រឿងចក្រ យកប្រាក់សងគេ
ហើយលោកក៍បានបែកបាក់កូនប្រពន្ធថែមទៀត
ឯតុលាការ មិនទទួលបានយុត្តិធម៌ដែរ ទូរស័ព្ទច្រើនខ្សែតេមិនលើក ទើបបង្ខំចិត្តដាក់ពាំក្យបណ្តឹ
ងដូច្នេះ។

លោកផន សុភាព បញ្ញាក់បន្ថែមថា ដោយសារ
តែគេអាងទឹកប្រាក់ និងអាងអំណាចអាងខ្សែ រឿងត្រូវ ក្រឡៃអោយខុស ដោយលោកតាំង គឹមហួត បានឲ្យខាងអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនខ្ញុំថែមទៀតផង។តែក្រោយពីលោកបានរៀរាប់និងបង្ហាញ ពីវិក័យបត្រដែល
ក្រុមហ៊ុនតាំង គឹមអេង ជំពាក់លុយគាត់ ទើប
គេមិនបានចាប់ខ្លួន។

ជុំវិញការចោទប្រកាន់ចំពោះករណីខាងលើ លោកតាំង គឹមហួត បានបំភ្លឺដូច្នេះថា លោកមិនបានជំពាក់លុយឈ្មោះ ផន សុភាពទេ គឺទូទាត់អស់ហើយ មានតែឈ្មោះផន សុភាព
នេះទេ ឋដែលជំពាក់លោកវិញ បើកុំតែលោកអាណិត លោកប្តឹងដាក់គុកបាត់ហើយ ។រឿងប្តឹង
ថាលោកជំពាក់លុយខ្វះជាងពីរមុឺនដូល្លារនោះ
ខាងតុលាការ មិនចាត់ការទេ គឺបិទបញ្ចប់អស់
ហើយ នៅប្រហែលបួនទៅដប់ថ្ងៃទៀត តុលា
ការ ចេញសាលក្រមឲ្យលោកហើយ លោកនឹង
ដាក់ពាក្យបណ្តឹងបកវិញមិនខាន។

លោកផន សុភាព និយាយថា បើមិនបានជំពាក់
លោកហេតុអីបាន អោយភ្នាក់ងារក្រុមហ៊ុន ខល
មកសុំងឲ្យលោកទទួលយកលុយត្រិម៣៨០០$(បីពាន់ប្រាំបីពាន់ដូល្លារ)ដើម្បីបញ្ចប់
រឿង ហើយគម្រាមលោកថា កុំចង់ជល់ជាមួយ
គាត់ មិនឈ្នះទេ ។តែលោកផន សុភាព ថាមិន
ខ្លាចឡើយ ហើយមិនទទួលយកទេលុយប៉ុណ្ណឹង
ម៉្យាងទៀតបើតុលាការហៅ អោយតតាំងគ្នាចំពោះមុខ ក៍លោកមិនខ្លាចដែរ ព្រោះលោករក
សុីតែសុច្ចរិតទៀតត្រង់ មិនចេះបោកគេ ហើយ
លុយដែលលោកតាំង គឹមហួត ជំពាក់នេះលោក
មានបញ្ជី និងវិក័យបត្រ ខ្វះនិងនៅមិនទាន់បានទូទាត់ត្រឹមត្រូវ។

លោកតាំង គឹមអេង ប្រធានក្រុមហ៊ុន មិនបានបកស្រាយជុំវិញ ករណីខាងលើនេះទេ គ្រាន់តែ
ឆ្លើយថា លេខនេះមិនមែនឈ្មោះតាំង គឹមអេង
ទេ(ខលលេចក្នុងវិក័យបត្រក្រុមហ៊ុនតាំង គឹមអេង) យើងខ្ញុំរង់ចាំការស្រាយបំភ្លឺ របស់ភាគី
បន្តទៀត ។

ចុងក្រោយលោកផន សុភាព បានសំនោមពរ ដល់ថ្នាក់ដឹកទាំងអស់ ជាពិសេសខាងប្រព័ន្ធ
តុលារការ សូមមេត្តាជួយរកយុត្តធម៌ ជូនលោកផ
ង ព្រោះលោកអះអាងថា ជារឿងអយុត្តធម៌ បើលោកនិយាយខុសពីការពិត មិនដូចពាក្យបណ្តឹ
ង នឹងហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់៕
(ktn7)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed