រហូតមកដល់ពេលនេះ មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងក្រសួង ហាក់ដូចគ្មានចំណាត់ការ ទៅលើទង្វើលោកស្រី ផ្លង គឹមហួន ដែលតែងតែដើរបោកគេ ជាពិសេសអ្នករងគ្រោះ ច្រើនបំផុតគឺ បេក្ខជនដែល
ប្រលងចូលគ្រូបឋមនិងមតេយ្យ។
បើយោងតាមប្រភពព័ត៌មាន និងយោងតាមឯកសារ បែកធ្លាយជាច្រើន ដែលទទួលបានពីសកម្មភាពល្បិចឆរបោក របស់លោកស្រីផ្លុង គឹមហួន នៅពេលរដូវជិតប្រលងចូលគ្រូម្តងៗ គាត់តែងតែ ព្យាយាមស្វះស្វែងរាយបណ្តាញតាមនាយកសាលា គ្រប់បណ្តាស្រុកក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យនាយកសាលាទាំងនោះ ដើររកអ្នកចង់ប្រលងចូលគ្រូ បើបានគាត់នឹងជូនកុងស្យុង ក្នុងម្នាក់ពី៣០០ដូល្លារទៅ៥
០០ដូល្លារ។
សូមបញ្ជាក់ថា តម្លៃបានជាប់ក្នុងម្នាក់ យកពី៤០០០ដូល្លាររហូតដល់៩០០០ដូល្លារ ដោយគាត់ប្រើល្បិច ធ្វើឯកសារនិងកិច្ចសន្យាស្នាមមេដៃ ដាក់ថាជាលុយខ្ចី ហើយនិយាយគ្នាក្រៅថាក្រោយការប្រលងចប់ដឹងលទ្ធផល បើធ្លាក់ប្រគ
ល់លុយឲ្យគ្រប់ចំនួនវិញ។
តែរហូតមកទល់ពេលនេះ ឈ្មោះដែលផ្លុង គឹមហួន យកលុយគ្រាន់តែដឹងមានជិត២០នាក់ សុទ្ធតែ ប្រលងធ្លាក់ទាំងអស់ ហើយមិនបានប្រគល់លុយឲ្យវិញម្នាក់ទេ ដោយគ្រាន់តែសន្យាភរភូតបោកកុហក់ គ្មានទីបញ្ចប់គ្រប់ៗគ្នា ក្រោយអស់ក្បាច់ ដាក់មេប្រុចបិទទូរស័ព្ទបាត់
ស្រមោលឈឹង។
តាមប្រភពបានឲ្យដឹងថា គ្រប់តាមបណ្តាស្រុកក្នុងខេត្តបន្ទាយមានជ័យ គាត់ប្រមូលលុយបានច្រើននាក់ណាស់ គ្រាន់តែអ្នកខ្លះមិនស្គាល់ មិនបានទទួលឯកសារ បើសរុបទឹកប្រាក់ដែលគាត់បោកបាន ពិតជាសន្ធឹកសន្ធាប់ក្រាស់គួរ
សម បច្ចុប្បន្នមិនដឹងទៅដេកលាក់ខ្លួន សំងំនៅកន្លែងណាទេ ឯខាងមន្ទីរថាអត់ដែលឃើញមកធ្វើការ បាត់យូរហើយ។
គួរតែអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំយុវជននិងកីឡា ចុះធ្វើអធិការកិច្ចស្រាវជ្រាវលើទង្វើលោកស្រីផ្លុង គឹមហួន ដែលតែតែធ្វើព្យុះភ្លៀង ប្រមូលកៀងគរបោកប្រាស់គេ ដើម្បីប្រាក់ ខ្វះឧត្តមគតិទទួលខុសត្រូវ មិនគឹតពីតួនាទីជាអ្នកអប់រំ បណ្លំធ្វើខុសញយៗមិនព្រមកែភ្លេចពាក្យបណ្តាំម៉ែឲ្យប្រព្រឹត្តតែអំពើល្អ។
ចំពោះករណីខាងលើ លោកស្រីផ្លុង គិមហួន មិនអាចទំនាក់ទំនងបានទេ ដោយខលចូល អត់លើក ។
លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទយមានជ័យ បានមានប្រសាសន៍ថា ចំពោះករណីដែលលោកស្រី ផ្លុង គឹមហួន យកលុយពីអ្នកមានឈ្មោះប្រលង
ចូលគ្រូកន្លងមក ពិតជានិនបានពាក់ព័ន្ធជាមួយលោកឡើយ គ្រាន់តែក្រោយដឹងលទ្ធផលជាប់ធ្លាក់ គឺមានមកតវ៉ាសួរនាំនិងមានបណ្តឹងមែន លោកបញ្ជាក់ថា បានប្រាប់ដល់អ្នកស្រីផ្លុង គឹមហួន អោយគាត់សងលុយគេវិញ ដើម្បីបញ្ចប់រឿង ។
អ្នកចាញ់បោកលោកស្រី ផ្លុង គឹមហួន រហូតមកទាល់ពេលនេះ នៅពុំទាន់មាននណាម្នាក់ ទទួលបានលុយមកវិញ និងទទួលបានយុត្តិធម៌នៅ
ឡើយទេ៕
https://www.rmn.asia