ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានតែងតាំងមន្ត្រីរាជការ៥រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖
*ទី១៖ លោក ហ៊ីម លីម៉េង តែងបានតាំងឲ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
*ទី២៖ លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។
*ទី៣៖ លោក ឡុង តារា ឲ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
*ទី៤៖ លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស។
*ទី៥៖ កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់មុខតំណែងជាអនុប្រធានការិយាល័យ កសាងសមត្ថភាពនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។
លោក ហ៊ីម លីម៉េង បានធ្វើការប្តេជ្ញាចិត្តថា នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី។ លោកសូមប្តេជ្ញាចិត្តថា នឹងគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ន និងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុត៕
https://www.rmn.asia