ខេត្តពោធិ៍សាត់ ៖ ភ្ញាក់ផ្អើលជុំវិញករណី ក្រុមចោរលួចចូលគាស់ទូដែកក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តៃអ៊ីហ្ស៊ី (Taieasy) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ យកលុយអស់ប្រមាណ ១ លានដុល្លារ ។ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នំា២០២២នេះ មិនទាន់អាចបញ្ជាក់ពីដំណើររឿងជុំវិញករណីនេះបានទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ។
នៅម៉ោងប្រមាណ ១ រសៀលថ្ងៃទី ១០ ខែឧសភានេះ មន្ត្រីផ្នែកនាយកដ្ឋាន នៃក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ និងវាយតម្លៃនៅកន្លែងទូដែកក្នុងរោងចក្រ។ សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធចំណុចទីតាំងកាត់ហេតុ ខណៈដែលរូបភាពគន្លឹះសោចាក់ទ្វារត្រូវបានកាត់ផ្ដាច់ រីឯទូដែកត្រូវបានរបើក នៅតែទូទទេ៕
https://www.rmn.asia