ខេត្តរតនគិរី : នៅ យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ស្ត្រីជាម្ចាស់ផ្ទះជនជាតិភាគតិចគ្រឹង បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

ករណីនេះ ដើមហេតុ បណ្ដាលមកពីភ្លើងចង្ក្រាន ធ្វើឲ្យឆេះផ្ទះ ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ផ្ទះដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៩ម៉ែត្រ ដំបូលប្រក់ដែក ជញ្ជាំងបាំងក្តារ ។

ចំណែកម្ចាស់ផ្ទះ ឈ្មោះ សាវី ផយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិគ្រឹង មុខរបរ កសិករ និងប្រពន្ធឈ្មោះ ជូ អើង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រងរបួសធ្ងន់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed