តាមសម្ដីស្ត្រីសូមមិនបញ្ចេញឈ្មោះជាអ្នកដឹកឥវ៉ាន់អនឡាញលក់តាមម៉ូតូដែលត្រូវជនអនាថានេះលួចឥវ៉ាន់គាត់ជាញឹកញាប់បាននិយាយថា គាត់តែងតែដឹកឥវ៉ាន់មានកាបូបនិងមួកមកឲ្យម៉ូយនៅចំណុចភូមិ៤នេះជាញឹកញាប់ ដោយទុកទំនិញខ្លះនៅលើម៉ូតូចតនៅចិញ្ចើមថ្នល់ឯរូបគាត់លើកទំនិញយកឲ្យភ្ញៀវតាមតូបដែលនៅមិនឆ្ងាយពីម៉ូតូប៉ុន្មានដែរ។តាមកាអះអាងរបស់សហត្រីនោះឲ្យដឹងទៀតថា កាលថ្ងៃទី១៤មិនាពេលយកទំនិញឲ្យគេរួចចេញមកវិញស្រាវ់តែឃើញបាត់កាបូបធំ១ដែលគាត់ចងទុកលើម៉ូតូ។គាត់ក៏បានសុំម្ចាស់ផ្ទះក្បែរនោះឆែកcamaraសុវត្តិភាព។តាមរយះរូបភាពក្នុងcamaraបានបង្ហាញឲ្យឃើញមុខអ្នកយក(លួច)របស់គាត់ ក្នុងរូបភាពដែលបានបង្ហាញឲ្យឃើញថាកាលពូថ្ងៃទី១៣មិនាជនដដែលនេះក៏ធ្លាប់បានលួចយកមួកគាត់ម្ដងរួចហើយ តែជាទំនិញតូចតាចទើបគាត់មិនចាប់អារម្មណ៍ លុះថ្ងៃ១៤មិនាគេលួចយកចំកាបូបធំដែលគាត់ត្រូវដឹកយកឲ្យម៉ូចទើបចាប់អារម្មណ៍ ដឹងថាបាត់។

បន្ទាប់ពីស្គាល់មុខអ្នកយកហើយគាត់ក៏ស្វះស្វែងតាមរកមើលស្រាប់តែប្រទះឃើញជននេះដើរឆ្វែលត្រង់ម្ដុំដែលគេធ្លាប់រកសុីបាននេះ ទើបគាត់ចាប់យកប្រគល់ជូនសមត្តកិច្ចតែម្ដង។

ដោយយល់ឃើញថាជននេះមានលក្ខិណះ
ដូចជាមិនសូវគ្រប់ទឹកហើយជាជនអនាថាមានជីវភាពក្រីក្រផងនិងព្យសនះកម្មដែលគេបានសាងក៏តិចតួចដែរ លោកមេប៉ុស្តិរដ្ឋបាលចតុមុខក៏ឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រិត្តអំពើល្មើសតទៅទៀត ហើយដោះលែងវិញពុំបានយកទោសទណ្ឌអ្វីទេ។(អក្ខរា១០)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed