ខេត្តបន្ទាយមានជ័យ : បុរសម្នាក់ផឹកស៊ីស្រវឹងមកដល់ផ្ទះវិញបញ្ចេញកំហឹង ប្រើអំពើហិង្សាមកលើប្រពន្ធ និងកូន បណ្ដាលឱ្យប្រពន្ធរបួសធ្ងន់ ចំណែកឯកូនបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯប្តីអន្តពាលវិញត្រូវសមត្ថកិច្ចចាប់ដាក់គុក។
រឿងរាវនេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា
បុរសជាប្តីជនអន្តពាលនោះមានឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឲ្យដឹងបន្តទៀតថានៅមុនពេលកើតហេតុបុរសជាជនអន្តពាលនោះបានមកពីផឹកស៊ីនៅផ្ទះ របស់ឈ្មោះ ស្រេត ភេទប្រុស ជាមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នាយ៉ាងសប្បាយស្រវឹងរៀងខ្លួនពេលដែលផឹកសប្បាយអស់ចិត្តហើយក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះខន ខួច អាយុ៣៨ឆ្នាំយ៉ាងខ្លាំង ឈ្លោះមិនទាន់ដឹងចាញ់ឈ្នះផងប្រពន្ធបានបីកូនទៅដេកនៅក្នុងមុងជាមួយកូនស្រីបាត់ប្តឹរឹតតែខឹង រួចក៍ទាញកៅអីជ័រវាយទៅលើប្រពន្ធដែលកំពុកដេកជាមួយកូនស្រីបណ្តាលឲ្យត្រូវកូ​នស្រីរបស់ខ្លួនឈ្មោះលួស ស្រីនី អាយុមួយខួបប្រាំពីរខែមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ងន់និងត្រូវម្តាយរបួសស្រាលពេលម្តាយបានដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីពេទ្យបង្អែកថ្មពួក​និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីរពេទ្យខេត្តសៀមរាប ក៍ត្រូវបានស្លាប់នៅនិងមន្ទីរពេទ្យតែម្តង​។

ក្រោយពីកើតហេតុហើយកំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនប្តីយកមកអធិការស្រុក និងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំនុំរឿងបញ្ជូនទៅតុលាចាត់ការតាមនិតិវិធី។ ដោយ៖ ឧត្តម
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed