អគ្គិភ័យបានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតជញ្ជាំង១ចំហៀង
ខេត្តកណ្ដាល៖ អគ្គិភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ ចំនួនមួយខ្នងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:១៥នាទី ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងរងការខូចខាតទាំងស្រុង និង១ខ្នងទៀតដែលនៅជិតខាងគ្នាទទួលរងការខូចខាតជញ្ជាំង១ចំហៀង ដោយសារអគ្គិភ័យលេបត្របាក់បណ្ដាលមកពីទុស្សេខ្សែភ្លើង នៅចំណុចភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា : អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមាន២ខ្នង គឺ
ទី១/-ឈ្មោះ ឡាច សុង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ចាស់ផ្ទះធ្វើអំពីឈើ ជញ្ជាំងឈើ ប្រក់ស័ង្កសី ទទឹង៦ម៉ែត្រ បណ្តោយ ៩ម៉ែត្រ (ខូចខាតទាំងស្រុង)។ សម្ភារខូចខាតគឺឆេះរទេះលក់ការ៉េមចំនួន០១គ្រឿង, ឆេះម៉ាសុីនដេរចំនួន០១គ្រឿង, ឆេះម៉ាសុីនបូមទឹកចំនួន ០១គ្រឿង, ឆេះម៉ាសុីនបាញ់ថ្នាំចំនួន ០១គ្រឿង, ឆេះលុយអស់ចំនួន3000$,ខូចខាតស្រូវចំនួន២០បាវនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ទី២/- ឈ្មោះហង្ស មាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ ជាផ្ទះឈើ ប្រក់ស័ង្កសី ទទឹង៦ម៉ែត្រគុណ៩ម៉ែត្រ។ សម្ភារខូចខាតរួមមាន : ឆេះជញ្ជាំងផ្ទះមួយចំហៀង។
កើតរន្ធនៃអគ្គីភ័យបានឆាប់ឆេះផ្ទះរបស់ប្រជាពលរដ្ឋបើ យោងទៅតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ខ្សែភ្លើង)៕