លទ្ធផលការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹង៧៥
លទ្ធផលការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹង៧៥ ខេត្តបន្ទាយមានជ័យ ៖ នៅពេញមួយថ្ងៃទី៩មករាឆ្នាំ២០២២នេះក្រុមការងារដោះស្រាយទំនាស់ដីធ្លីនៅចំណុចបឹង៧៥ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ប៉ាន់ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ គឺបានត្រឹមតែចុះឈ្មោះទទួលពាក្យបណ្ដឹងពីអ្នករស់នៅលេីដីទំនាស់តែប៉ុណ្ណោះ។ គេឃេីញអ្នកមកដាក់ពាក្យបណ្ដឹងមានច្រេីនកុះករឈរតម្រង់ជួរបន្តកន្ទុយគ្នាយ៉ាងវែងអន្លាយដេីម្បីយកលិខិតកាន់កាប់ដីធ្លីដាក់ជូនក្រុមការងារពិនិត្យ។ឯកសារ ពួកគាត់គឺជាលិខិត ផ្ទេរសិទ្ធដីដែលមានលោកគង់ជានិងភរិយា ឈ្មោះគិមនាថ ជាអ្នកផ្ទេរដីឲ្យមកអ្នកទទួលដោយមានការឯកភាពផ្ដឹតមេដៃដោយឈ្មោះព្រាបសារុន(ស្លាប់)និងឈ្មោះរស់ធឿន ហេីយមានចុះហត្ថលេខាទទួលស្គាល់និងដឹងឮដោយមេភូមិអូរអំពិលឈ្មោះ អុឹម…