បិទការដ្ឋានជីកស្តារបឹងពារាំងចំនួន ២ ករណីផ្ទុះហិង្សាបង្ករបួសស្នាម នៅសៀមរាប
សៀមរាប៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងរដ្ឋបាលក្រុងសៀមរាប បានសម្រេចបិទការដ្ឋានជីកដីចំនួន២ ក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង ក្រោយម្ចាស់ការដ្ឋានទាំង២ ផ្ទុះហិង្សាបង្កជារបួសស្នាម។ តំណាងរដ្ឋបាលក្រុងសៀមរាប បញ្ជាក់ថា ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាម។លោក…