អគ្គិភ័យនៅកំពង់ផែប្រទេសទួរគី បានរលត់ ដោយបន្សល់ទុកផលប៉ះពាល់ធ្ងន់ធ្ងរ
អ៊ីស្តង់ប៊ុល ៖ ក្រសួងការពារជាតិទួរគី បានប្រកាសថា អគ្គិភ័យដ៏ធំមួយនៅកំពង់ផែ របស់ប្រទេសទួរគីស្ថិតនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃច័ន្ទ បានរលត់ហើយ នៅព្រឹកនេះ។ កុងតឺន័រដឹករាប់រយត្រូវឆេះ ហើយបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៅលើមេឃ។ ក្រុមសេវាសង្គ្រោះបន្ទាន់ មានការលំបាកក្នុងការពន្លត់អគ្គិភ័យ ដោយសារតែការខូចខាតពីការរញ្ជួយដី។ ក្រសួងការពារជាតិ ទួរគី ក៏បាននិយាយកាលពីថ្ងៃពុធថា កប៉ាល់ទួរគីបានបញ្ជូនសម្ភារៈជំនួយទៅកាន់កំពង់ផែ។ គេមិនទាន់ដឹងថា…