“មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥” បើកធ្វើនៅក្រុងប៉េកាំង
នៅ ថ្ងៃទី ១ ខែកញ្ញា “មហោស្រពភាពយន្តរុស្ស៊ីឆ្នាំ២០២៥”ដែលសហការរៀបចំដោយរដ្ឋបាលជាតិខ្សែភាពយន្តចិន និងក្រសួងវប្បធម៌នៃសហព័ន្ធរុស្ស៊ី បានបើកធ្វើនៅបណ្ណសារដ្ឋានភាពយន្តចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ព្រមទាំងថ្លែងសុន្ទរកថា ។ លោក Shen Haixiong បានថ្លែងថា ការដែលរៀបចំមហោស្រពភាពយន្តនៅប្រទេសគូភាគីជារៀងរាល់ឆ្នាំ ជាសកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយដើម្បីអនុវត្តគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ…