Category: ពត៌មានសន្តិសុខ​ និង​ សង្គម

ក្រសួងបរិស្ថានសម្រេចបិទឡដុតរបស់ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ចំនួន ២ ទីតាំង ជាបន្ទាន់

ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចស្តីពីការបិទឡដុតរបស់ក្រុមហ៊ុន Tong Kang (Cambodia) Co., Ltd. ចំនួនពីរទីតាំង ជាបន្ទាន់ បន្ទាប់ពីរកឃើញអំពើបំពុលខ្យល់ធ្ងន់ធ្ងរដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន។សេចក្តីសម្រេចលេខ ៥៦៩៨/៧២៥ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ឲ្យក្រុមហ៊ុននេះ បញ្ឈប់ការដំណើរការ និងប្រើប្រាស់ឡដុតទាំងពីរទីតាំងភ្លាមៗ ដោយគ្មានការបញ្ចេញផ្សែងបំពុលបន្ថែម។…

ពលរដ្ឋខ្មែរចំនួន ៣១នាក់ វិលត្រឡប់ពីប្រទេសថៃ តាមរយៈច្រកអន្តរជាតិប៉ោយប៉ែត និងទទួលបានជំនួយផ្នែកដឹកជញ្ជូនពីនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរចំនួនសរុប ៣១នាក់ ក្នុងនោះមានស្រីចំនួន ១៣នាក់ បានវិលត្រឡប់មកប្រទេសវិញ តាមរយៈច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃប្រកាសបិទច្រកព្រំដែនជាបណ្ដោះអាសន្ន។​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យលោកឧត្តមសេនីយ៍ត្រី យ៉ត…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្ឆ្នាំ២០២៥ ក្នុងបរិយាកាសសប្បាយរីករាយ និងជោគជ័យ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៥ ដែលរៀបចំឡើងដើម្បីអបអរខួបលើកទី៣២នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ –…

ឯកឧត្តម ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាអំពីបទពិសោធន៍ការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង និងគ្រឿងញៀន

ភ្នំពេញ៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបាឋកថាជាផ្លូវការដែលមានប្រធានបទស្តីពី «បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន» ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២ ចំនួន១៤៥នាក់ នៅសាលានគរបាលជាតិ…

សង្ស័យជារឿងឃាតកម្ម! ប្រទះឃើញសាកសពបុរសម្នាក់រួមនឹងដំបងឈើប្រឡាក់ឈាម នៅចំណុចដីឡូមួយកន្លែងជិតផ្លូវ OCIC

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវករណីស្លាប់ប្លែកបន្តិច ដោយសង្ស័យថាជារឿងឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងដីឡូតិ៍មួយតាមបណ្តោយផ្លូវ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នា​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ជនរងគ្រោះស្ដាប់ស្មានថា អាយុប្រហែលជាង​៣០ឆ្នាំ ត្រូវបានឃើញដេកស្លាប់ នៅលើដីបេតុង ក្នុងសភាពមានស្នាមដូចជា ត្រូវវាយក្បាល នៅមិនឆ្ងាយ មានដំបងឈើមួយដុំមានប្រឡាក់ឈាមនៅក្បែរនោះ។…

នគរបាលខណ្ឌទួលគោក ចូលរួមក្នុងពិធីបុណ្យសពមន្រ្ដីដែលបានទទួលមរណៈភាព និងជួយថវិកាជាការលើកទឹកចិត្តចំពោះគ្រួសារសព

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទី ដោយមានការណែនាំពីឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យសព លោកអនុសេនីយ៍ឯក…

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង អញ្ជើញត្រួតពិនិត្យវគ្គបាញ់គ្រាប់ពិតរបស់សិក្ខាកាមយោធាពលទាហានថ្មី នៅសាលាពលទាហានទី៣ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានដឹកនាំប្រតិភូអមដំណើរចុះអញ្ជើញ ត្រួតពិនិត្យនិងតាមដានការអនុវត្តវគ្គបាញ់គ្រាប់ពិតដោយប្រើអាវុធ PKMS របស់សិក្ខាកាមយោធាពលទាហានថ្មី នៅសាលាពលទាហានទី៣ ក្នុងភូមិភាគយោធាខាងលិច ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានបង្ហាញពីសេចក្តីកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះក្រុមការងារយោធភូមិភាគទី៣ ដែលបានបំពេញភារកិច្ចផ្នែកបណ្ដុះបណ្ដាលយ៉ាងមានប្រសិទ្ធភាព…

មន្ទីរសុខាភិបាលបិទនិងរុះរើផ្លាកយីហោ មន្ទីរសម្រាកព្យាបាលមេត្តាសំណង់១២ បន្ទាប់ពីករណីស្លាប់របស់ទារកអាយុ៨ខែ

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន បានអនុវត្តសេចក្ដីសម្រេចបិទនិងរុះរើផ្លាកយីហោរបស់មន្ទីរសម្រាកព្យាបាលជំងឺមេត្តាសំណង់ ១២ ដែលស្ថិតនៅផ្ទះលេខ ២៥ ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការបិទនេះ ធ្វើឡើងបន្ទាប់ពីករណីស្លាប់របស់ក្មេងប្រុសអាយុ ៨ ខែ មួយនាក់ បន្ទាប់ពីបានទទួលការព្យាបាលនៅមន្ទីរនេះ។ ការចុះត្រួតពិនិត្យ…

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីហិង្សា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលភាគីទាំងពីរមិនអាចយល់ព្រមគ្នា បានបង្កជាការប៉ះសម្តី និងបង្ករហិង្សា។ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភាគី (ក)…

ស្នងការនគរបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពីតួនាទីភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តកែប : ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥:លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបំប៉នជំនាញ ស្តីពី “តួនាទី និងភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល” ដែលរៀបចំឡើងសម្រាប់មន្ត្រីនគរបាលជាតិនៅសាលប្រជុំធំ ស្នងការដ្ឋាននគរបាលខេត្តកែប។ ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយការិយាល័យ…

You missed